បែកធ្លាយ៖ ក្រុមសន្តិសុខរបស់ឧកញ៉ា ប៉ែន នួន ប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ ដោយមិនញញើតច្បាប់_វគ្គ១
បែកធ្លាយ៖ ក្រុមសន្តិសុខរបស់ឧកញ៉ា ប៉ែន នួន ប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ ដោយមិនញញើតច្បាប់_វគ្គ១
ផ្សាយចេញនៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ខេត្តកំពត៖ បែកធ្លាយក្រុមសន្តិសុខរបស់ឧកញ៉ា ប៉ែន នួន ប្រើអំពើហឹង្សា ទៅលើប្រជាពលរដ្ឋ ដោយមិនញញើតច្បាប់ ស្ថិតនៅតំបន់អន្លង់ថ្លាន់ ដែលជាអតីតចំការកញ្ឆាស្ថិតនៅភ្នំថ្លាន់១០០ ប៉ែកខាងកើតនៃដីឧទ្យានជាតិមុនីវង្សបូកគោ ក្នុងភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត។
ប្រជាពលរដ្ឋបានបង្ហើប ប្រាប់អ្នកសារព័ត៌មានយើង ថា៖ «លោកឧកញ៉ា ប៉ែន នួន រូបនេះ មិនមែនបង្កជម្លោះវិវាទត្រឹមដីតែមួយកន្លែងទេ គឺនៅពីរកន្លែង ផ្សេងទៀត ហើយឧកញ៉ា និងកូនចៅជាបក្សពួកកំពុងប្រើឧបាយកលគ្រប់បែបយ៉ាង ដើម្បីវាទទីយកដីពីប្រជាពលរដ្ឋយ៉ាងតិច ២២៦គ្រួសារ និងដីជាច្រើនរយហិកតា របស់យោធិនចូលនិវត្តន៍ និងយោធិនសមារណកម្ម»។
ចំណុចដីទាំងនេះស្ថិតនៅចំណុច៤២ ចំណុច១២០ និងចំណុច១៦២ ការប្រើហឹង្សាទាំងនោះ ធ្វើអោយប្រជាពលរដ្ឋ មានរបួសស្នាម ដោយជនរង់គ្រោះមានឈ្មោះ អឿន សុខនៅ អាយុ២៨ឆ្នាំ និងរបួសធ្ងន់ ឈ្មោះ លឹម រុំ បាក់ជើង ត្រូវលើកដាក់នៅអន្រឹងសែងទៅមន្ទីរពេទ្យ តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១។
ប្រជាពលរដ្ឋ បានបន្តទៀតថា៖ «គាត់កាន់តែហួសចិត្ត ដែលកម្លាំង សន្តិសុខ ជាច្រើននាក់ ត្រូវបានលោកឧកញ៉ា ជួលក្នុងម្នាក់ ១០ម៉ឺនរៀលក្នុងមួយថ្ងៃ ដើម្បីដើរគម្រាមគំហែង វ៉ៃតប់ បង្ករហឹង្សា កាងគ្រឿងចក្រ ឈូសឆាយបំពាន ធ្វើអោយប៉ះពាល់ដល់សន្តិសុខជាតិយ៉ាងធ្ងន់ធ្ងរ»។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា៖ «ក្នុងករណី ដែលសន្តិសុខ ប្រើហឹង្សាខាងលើ ពុំទាន់បានឃើញ អាជ្ញាធរនិងសមត្ថកិច្ច ពាក់ព័ន្ធ ចាត់វិធានការនៅឡើយទេ»។
ដូច្នេះហើយការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើង គ្រាន់តែជាដំណឹង ផ្ញើរជូនដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបានជ្រាបជាព័ត៌មាន ជាពិសេសលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរឹទ្ធ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពត សូមមេត្តាចាត់កម្លាំងជំនាញចុះស្រាវជ្រាវដោយក្តីអនុគ្រោះ។
ក្រុមការងារអ្នកសារព័ត៌មានយើងនិងរង់ចាំការបំភ្លឺ គ្រប់ស្ថាប័ន និងសាមីពាក់ព័ន្ធ រៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments