ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែបន្តបើកដំណើរការបានដោយរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនព្រមបង្រ្កាប_វគ្គ៤
ស្រុកបាទី៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ នៅតែបន្តបើកដំណើរការបានដោយរលូន ខណៈអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានមិនព្រមបង្រ្កាប_វគ្គ៤
ខេត្តតាកែវ៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ «មាន់ជល់ ហាយឡាយ» ស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅតែបន្តបើកដំណើរការបានយ៉ាងរលូន ដោយមិនមានអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋានណាហ៊ានបង្ក្រាបឡើយ។
តាមប្រភព ពីប្រជាពលរដ្ឋ បានបង្ហើបឲ្យដឹងថា៖ «ម្ចាស់ទីតាំងបនល្បែងស៊ីសងខុសច្បាប់ខាងលើនេះ មានឋានៈឧត្តមសេនីយ៍ឯក ផ្កាយបី បានលួចលាក់ដើរប្រមូលផ្ដុំ ជនញៀនល្បែងឲ្យមកលេង ល្បែងភ្នាល់ដាក់លុយ ក្នុងលំនៅដ្ឋានរបស់ខ្លួន ដោយភ្នាល់មួយគួរៗ រាប់រយលានរៀល ថែមទាំងស្រែកហ៊ោកញ្ជ្រៀវ ឡូឡាពេលឈ្នះចាញ់ម្តងៗ ដោយគ្មានខ្លាចញញើត សមត្ថកិច្ចឡើយ»។
ប្រជាពលរដ្ឋ ជាច្រើន ក្នុងមូលដ្ឋាន បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវត្តមាន ទីតាំងបនល្បែង ខុសច្បាប់ ទាំងអស់នេះ ដែលបានផ្ដល់ជម្រកដល់ជនញៀនល្បែង មកពពាក់ពពូនគ្នា លេងល្បែងភ្នាល់ ដាក់លុយ ខណៈដែលល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ គឺជាដើមចមនៃការបង្កបង្កើត នៃបទល្មើស ដូចជា៖ អំពើហិង្សា លួច ប្លន់ កាប់សម្លាប់ គឺកើតចេញពីល្បែង។
ចំណែកឯលោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ហាក់បីដូចជាអសកម្ម ក្នុងការបង្រ្កាបទប់ស្កាត់បទល្មើស ក្នុងមូលដ្ឋាន។
ចំពោះលោក ភួន ឈីម អភិបាលស្រុកបាទី បានប្រាប់សារព័ត៌មានយើងថា៖ គាត់នឹងបញ្ជាកម្លាំងសមត្ថកិច្ចឲ្យចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះ ដោយគ្មានការលើកលែង។
មហាជនជាច្រើន កំពុងរង់ចាំមើលចំណាត់ការ របស់លោក ភួន ឈីម អភិបាលស្រុកបាទី ហ៊ានចាត់កម្លាំងជំនាញ ចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ ទាំងអស់នេះ ដូចមាត់ដែរឬទេ។
ប្រជាពលរដ្ឋជាច្រើន ស្មើសុំដល់លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ជួយពិនិត្យមើលភាពអសកម្ម របស់លោក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទីផង ព្រោះរាល់ថ្ងៃនេះ បទល្មើសពេញស្រុក បែរជាលោក អធិការ សម្ងំស្ងៀមដូចគ្មានអ្វីកើតឡើង។
ជាក់ស្តែង៖ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ មានករណីហិង្សា បង្កដោយជនកាងល្បែង យកដំបងវាយទៅលើអ្នកសារព័ត៌មាន បណ្តាលឲ្យរង់របួសយ៉ាងធ្ងន់ធ្ងរ។
ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើរង់ចាំការបំភ្លឺពីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ៕ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖
☎️077 90 66 64 Cellcard
☎️098 90 66 64 Smart
No comments