លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងារចូលរួមអមដំណើរការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា
លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំក្រុមការងារចូលរួមអមដំណើរការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា
ផ្សាយនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង២១:៤០នាទីភ្នំពេញ៖ នៅវេលាម៉ោង០៨:២០នាទីយប់ ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ បានដឹកនាំក្រុមការងារចូលរួមអម ដំណើរការវិលត្រឡប់មកកាន់មាតុប្រទេសវិញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគណ:ប្រតិភូជាន់ខ្ពស់កម្ពុជា បន្ទាប់ពីបានអញ្ជើញចូលរួមចុងក្រោយនៅក្នុងមហាសន្និបាតសកលនៃក្រុមប្រឹក្សាកិច្ចប្រជុំកំពូលពិភពលោកដើម្បីសន្តិភាព (ISCP) និងមហាសន្និបាតនៃក្តីសង្ឃឹមមួយលាននាក់ ដែលមានវាគ្មិនជាប្រមុខដឹកនាំ និងជាអតីតថ្នាក់ដឹកនាំសំខាន់ៗមកពីបណ្តាលប្រទេសជាច្រើននៅជុំវិញពិភពលោក។
No comments