ក្រុងកំពត៖ ទីតាំងសង្វៀនជល់មាន់ ដ៏ធំ កំពុងតែបង្កភាពអនាធិបតេយ្យពេញមូលដ្ឋាន ខណៈសមត្ថកិច្ចមិនទាន់បង្ក្រាប
ក្រុងកំពត៖ ទីតាំងសង្វៀនជល់មាន់ ដ៏ធំ កំពុងតែបង្កភាពអនាធិបតេយ្យពេញមូលដ្ឋាន ខណៈសមត្ថកិច្ចមិនទាន់បង្ក្រាប
ផ្សាយនៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៨:៣៥នាទីខេត្តកំពត៖ ទីតាំងសង្វៀនជល់មាន់ ដុះស្លែរដ៏ធំមួយកន្លែងនៅចំណុចអូរតូច ស្ថិតក្នុងភូមិសាស្ត្រភូមិអណ្តូងខ្មែរ សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត បានបើកលេងយ៉ាង អាណាធិបតេយ្យ និងគ្មានការរំខានដល់សមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានបន្តិចឡើយ។
ពលរដ្ឋពោលពាក្យថា ល្បែងស៊ីសងខុសច្បាប់ដ៏ធំ និងប្រមូលផ្ដុំគ្នាយ៉ាងគគ្រឹកគគ្រេង ថែមទាំងហ៊ោរកញ្ជ្រៀវគឹកកងរំពង ពេញមូលដ្ឋានក្រុងកំពត បែរជាសមត្ថកិច្ចសម្ងំស្ងៀម ហាក់ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។
ពាក់ព័ន្ធទៅនឹងករណីបទល្មើសល្បែងស៊ីសងខុសច្បាប់ ខាងលើនេះ មហាជនជាច្រើនបានលើកឡើងចំៗថា «មិនមែនអាជ្ញាធរពាក់ព័ន្ធមូលដ្ឋានមិនដឹងនោះទេ ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធទាំងនោះទំនងជាត្រូវអំពើមន្តខ្មៅ របស់មេបនល្បែងខាងលើហើយ ទើបមិនហ៊ានបង្ក្រាប»។
ទាក់ទិនទៅនឹងករណីខាងលើនេះ ពលរដ្ឋបានលើកឡើងនិងរិះគន់ដល់លោក ហោ វណ្ណា អធិការក្រុងកំពត មិនគួរសម្ងំស្ងៀមដូចមិនដឹងរឿងអ្វីនោះទេ។
ប្រជាពលរដ្ឋជាច្រើនស្នើសុំដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត សូមលោកអភិបាលមេត្តាចាត់មន្ត្រីក្រោមឱវាទចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ខាងលើនេះផងទាន។
ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត សូមលោកស្នងការជួយចេញបទបញ្ជាដល់លោក ហោ វណ្ណា អធិការក្រុងកំពត ដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើផង ដើម្បីភូមិសង្កាត់មានសុវត្ថិភាពជូនប្រជាពលរដ្ឋ៕
ជុំវិញការចុះផ្សាយខាងលើនេះអង្គភាពសារព័ត៌មានយើងរងចាំការបំភ្លឺពី អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ។ សូមអរគុណ!
ទំនាក់ទំនងការិយាល័យនិពន្ធ៖ 077906664/098906664
No comments