ជនជាតិថៃម្នាក់ មិនដឹងមានវិបត្តអី សម្រេចចិត្តលោតសម្លាប់ខ្លួនពីលេីអគារជាន់ទី១១ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ជនជាតិថៃម្នាក់ មិនដឹងមានវិបត្តអី សម្រេចចិត្តលោតសម្លាប់ខ្លួនពីលេីអគារជាន់ទី១១ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ
ផ្សាយនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ វេលាម៉ោង១៧:១៤នាទីបន្ទាយមានជ័យ៖ យុវជនវ័យ១៩ឆ្នាំម្នាក់ មិនដឹងមានវិបត្តិអ្វី ទើបលោតសម្លាប់ខ្លួនពីលេីអគារជាន់ទី១១ អគារ សុី អេ សិច របស់ក្រុមហ៊ុនកាសុីណូក្រោន ស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
បេីតាមការបញ្ជាក់ពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះ មេសា សយសែង ភេទប្រុស អាយុ ១៩ឆ្នាំជនជាតិថៃ មុខរបរ ជំនួយការទីផ្សាររបស់ក្រុមហ៊ុនក្រោន។
តាមការសាកសួមិត្តភក្តិជនរងគ្រោះនៅបន្ទប់ជាមួយឈ្មោះ ភីរ៉ាយ៉ុត វុទ្ធីឃុន (ប៉ាវ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិថៃ និងឈ្មោះ វង្ស សាវ៉ាន់ ផយគង់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិថៃ ធ្វើការជាមួយគ្នា បានឲ្យដឹងថា៖ ជនរងគ្រោះកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ពេលល្ងាចជនរងគ្រោះតែងតែឃើញមានសត្វហោះកាត់មុខ និងមានអារម្មណ៍មិនស្រួលអង្គុយលេងទូរសព្ទ័តែម្នាក់ឯង ហៅក៏មិននិយាយស្តី រហូតដល់ថ្ងៃទី២ ខែមីនាម្សិលមិញ គាត់នៅតែមានអការៈដដែលមិនដឹងខ្លួន ពួកគាត់ទាំងពីរនាក់នៅដេកមើលជនរងគ្រោះរហូតដល់ម៉ោង៣ជាងទៀបភ្លឺ ពួកគាត់ដេកលក់ក្រោយពេលពួកគាត់ដេក
លក់ គាត់មិនដឹងថាជនរងគ្រោះទៅណានោះទេ លុះព្រឹកឡេីងម៉ោង៩និង២៥នាទី មានបុគ្គលិកអាគារស្នាក់នៅបានទៅគោះទា្វបន្ទប់ហើយសួរថាមានបាត់បងប្អូនអត់ ហើយក៏ឲ្យមើលរូបថតរួចក៏យំតែម្តងព្រោះឃេីញជនរងគ្រោះស្លាប់បាត់ទៅហេីយ។
ឆ្លងតាមការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់តាមរយៈកាមេរ៉ាសុវត្ថិភាពរបស់ក្រុមហ៊ុន ឃើញថាជនរងគ្រោះបានលោតសម្លាប់ខ្លួនពីលើអគារជាន់ទី១១។
បច្ចុប្បន្ន សពជនរងគ្រោះ បានយកទៅតម្កល់ទុកនៅវត្តបាលិលេយ្យ ដើម្បីរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅប្រទេសថៃ៕
No comments