ស្រុកពាមរក៍៖ ទីតាំងល្បែងស៊ីសងដុះស្លែតាមប្រព័ន្ធអនឡាញ មួយកន្លែង ប្រហែលជាមានច្បាប់ ទើបអាចបន្តបើកដំណើរការ បានយ៉ាងរលូន
ស្រុកពាមរក៍៖ ទីតាំងល្បែងស៊ីសងដុះស្លែតាមប្រព័ន្ធអនឡាញ មួយកន្លែង ប្រហែលជាមានច្បាប់ ទើបអាចបន្តបើកដំណើរការ បានយ៉ាងរលូន
ផ្សាយនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង១២:៤៥នាទីព្រៃវែង៖ ទីតាំងល្បែងស៊ីសងដុះស្លែតាមប្រព័ន្ធអនឡាញ «ភា្នល់បាល់ ភ្នាល់បៀ» និងប្រភេទល្បែងស៊ីសងផ្សេងៗជាច្រើនទៀត លក្ខណៈកាស៊ីណូអនឡាញ ស្ថិតនៅក្នុងភូមិ៣ ឃុំព្រែកខ្សាយ (ខ) ស្រុកពាមរក៍ ខេត្តព្រៃវែង ពេលនេះនៅតែបន្តបើកដំណើរការបានដោយរលូន ខណៈសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានកំពុងតែបិទទូរស័ព្ទ សម្ងំស្ងៀម ដូចជាមានអ្វីលាក់បាំងខ្លាំងមែនទែន។
ពាក់ព័ន្ធទៅនឹងទីតាំងល្បែងស៊ីសងដុះស្លែ ប្រចាំភូមិមួយកន្លែងនេះ ក្រុមការងារសារព័ត៌មានយើងធ្លាប់បានរាយការណ៍ ជូនដំណឹងដល់លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រែកខ្សាយខ ជារើយៗដែរ តែហាក់ដូចជាគ្មានចំណាត់ការសោះ នេះហាក់ដូចជាបណ្តែតបណ្ដោយពេកហើយ។
ចំណែកឯលោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ពេលសារព័ត៌មានយើងរាយការណ៍ជូន បានត្រឹមតែឆ្លើយថាចាំគាត់បញ្ជាកម្លាំងចុះបង្ក្រាប តែនៅមិនទាន់ឃើញបង្ក្រាបដូចដែលបានលើកឡើង។
ដោយសារតែការបណ្តែតបណ្ដោយឲ្យល្បែងស៊ីសង មួយនេះបន្តបើកដំណើរការបានដោយរលូន ទើបមហាជនជាច្រើន មានការងឿងឆ្ងល់ ថា ប្រហែលជាទីតាំងល្បែងស៊ីសងមួយនេះមានច្បាប់ហើយមើលទៅ ទើបបានជាបណ្តែតបណ្ដោយខ្លាំងម្ល៉េះ។
ប្រជាពលរដ្ឋជាច្រើនសូមអំពាវនាវដល់លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមលោកមេត្តាចាត់មន្ត្រីជំនាញខេត្ត ចុះពិនិត្យនិងបង្ក្រាប ទីតាំងល្បែងស៊ីសងខាងលើផងទាន។
ពលរដ្ឋស្មើដល់លោកឧត្តមសេនីយ៍ទោ ព្រុំ សន្ធរ ស្នងការនគរបាលខេត្តព្រៃវែង សូមលោកមេត្តាជួយចេញបទបញ្ជាដល់លោក សេង ពន្លក អធិការនគរបាលស្រុកពាមរក៍ ឲ្យដឹកនាំកម្លាំងចុះពិនិត្យបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើនេះផង៕
No comments