សមត្ថកិច្ចឆ្មក់ចាប់ខ្លួនជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុ រឹបអូសបានគ្រឿងញៀនជិត ១តោន
សមត្ថកិច្ចឆ្មក់ចាប់ខ្លួនជនជាតិចិន៥នាក់ នៅខេត្តព្រះសីហនុ រឹបអូសបានគ្រឿងញៀនជិត ១តោន
ភ្នំពេញ៖ ជនជាតិចិនចំនួន៥នាក់ ត្រូវបានកម្លាំង នគរបាលការពារព្រំដែនទឹក សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចាប់ឃាត់ខ្លួននិងរឹបអូសបានគ្រឿងញៀនប្រមាណ ៩២៤គីឡូក្រាម។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង៨,៣០នាទីយប់ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ត្រង់និយាមកា 10°40.051N-103°31.320E) ខាងក្រៅទំនប់កោះព្រាប ក្នុងដែនសមុទ្រស្ថិតនៅភូមិ៣ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនចំនួន០៥នាក់៖
ទី១,ឈ្មោះ TONG JIAN XIN ភេទប្រុស អាយុ ៧១ឆ្នាំ ជនជាតិចិន
២, ឈ្មោះ GAO ZHI XIN ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន
៣, ឈ្មោះ LI YONG XIN ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន
៤, ឈ្មោះ ZHONG JIAN LIN ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន
៥, ឈ្មោះ YAN XI TONG ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លាចំនួន៤៤ដុំ ដោយក្នុង០១ដុំ មានទម្ងន់ ២១គីឡូក្រាម ហើយទម្ងន់សរុបមានចំនួន ៩២៤គីឡូក្រាម។
លើសពីនេះ សមត្ថកិច្ចបានដកហូតមធ្យោបាយអូប័រចំនួន០១គ្រឿង និងទូកឈើចំនួន០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងគ្រឿងញៀនជាង៩០០គីឡូក្រាមនោះត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី៕
No comments