គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាដូចទ័ពទៅមុខក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ

    ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាដូចទ័ពទៅមុខក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំ

    ចេញផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៧:៣១នាទី
    ភ្នំពេញ៖ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋជាច្រើនបានលើកគ្នាទាំងទ័ពទៅសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៅមុខក្រសួងមហាផ្ទៃ ក្នុងករណីមន្ត្រីនគរបាលមួយរូប ឈ្មោះ ធូក ចិន្តា បានលួងលោមបោកប្រាស់លុយពីពួកគាត់ អស់ម្នាក់ៗ រាប់ពាន់មុឺនដុល្លារ។

    បើយោងតាមការលើកឡើងរបស់ពលរដ្ឋទាំងនោះ បានឱ្យដឹងថា៖ «មូលហេតុដែលពួកខ្លួនលើកគ្នាទាំងកងពលមកមុខក្រសួងមហាផ្ទៃ ដោយសារតែពួកខ្លួនបានលេចឮដំណឹងថាមានអ្នកធំម្នាក់ដែលមានឥទ្ធិពលបានអន្តរាគមន៍ ឱ្យដោះលែងមន្ត្រីនគរបាលដែលជាជនឆបោកប្រាក់របស់ពួកគាត់ឱ្យមានសេរីភាពវិញ»។

    គួរបញ្ជាក់ដែរថា៖ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ម្សិលមិញនេះ កម្លាំងនាយដ្ឋាននគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ធូក ចិន្តា ភេទស្រី មុខរបរជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ ហើយការឃាត់ខ្លួននេះដែរ គឺធ្វើឡើងបន្ទាប់ពីមានពាក្យបណ្តឹងពីប្រជាពលរដ្ឋជុំវិញករណី«ឆបោក»។

    ប្រជាពលរដ្ឋទាំងនោះ ក៏បានលើកឡើងទៀតថា៖ ដោយសារតែលេចឮដំណឹងថាមានអ្នកធំមានឥទ្ធិពលបម្រុងអន្តរាគមន៍ឱ្យដោះលែងជនសង្ស័យខាងលើ ទើបពួកខ្លួនដាច់ចិត្តលើកគ្នាមកដូចទ័ពដើម្បីសុំកិច្ចអន្តរាគមន៍ពីថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃ និងសុំកិច្ចអន្តរាគមន៍ពីអយ្យការអមសាលាដំបូង ដើម្បីសូមកុំឱ្យមានការដោះលែងជនសង្ស័យ ដែលជាមន្ត្រីនគរបាលរូបនេះ។

    ប្រជាពលរដ្ឋទាំងនោះក៏បានស្នើសុំឱ្យថ្នាក់ដឹកនាំនៃក្រសួងមហាផ្ទៃគឺសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមសម្តេចជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះមន្ត្រីនគរបាលឈ្មោះ ធូក ចិន្តា ដែលបានឆបោកលុយពីពួកគាត់អស់ជិត ២០មុឺនដុល្លារ ផងទាន៕

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ