គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

    ផ្នែកព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣

    ផ្សាយចេញថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៣:៤៩នាទី
    នារសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ផ្នែក​ព័ត៌មាននិងផ្សព្វផ្សាយ កម្មវិធីអាជីវកម្មចល័តនិងកម្មករសំណង់របស់ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំពិធីប្រជុំបូកសរុបលទ្ធផលប្រចាំឆ្នាំ២០២២ និងលើកទិសបន្តឆ្នាំ២០២៣ ដឹកនាំដោយលោក គឹម សុខរី នាយកកម្មវិធីអាជីវកម្មចល័ត​និងកម្មករសំណង់​នៃសហភាពសព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ​ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំនិងសមាជិក សមាជិកា ជាច្រើន​រូប​ផងដែរ។ ក្នុងកិច្ចប្រជុំនេះផងដែរលោកប្រធានផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយនៃកម្មវិធីបានធ្វេីរបាយការណ៍យ៉ាងក្បោះក្បាយសកម្មភាពការងារក្នុងឆ្នាំកន្លងមក​ជូនដល់​ថ្នាក់ដឹកនាំ​សមាជិក​សមាជិកា​ទាំងអស់​នៃកម្មវិធី​។

    ក្រោយពី​បាន​ស្តាប់​នូវរបាយការណ៍​លោក​នាយកកម្មវិធី​បានមានមតិសំ​ណេះសំណាល​ ដឹក​នាំកិច្ចប្រជុំ​ ក្នុង​នោះផងដែរលោកបានលេីកឡេីង​ ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តន៍ការងារ និងដើរតាមគោលការណ៍និងបទបញ្ជាផ្ទៃក្នុងរបស់ស.ស.យ.ក​ និងអនុសាសន៍របស់ថ្នាក់ដឹកនាំឲ្យបាន ដើម្បីធ្វើឲ្យសង្គមជាតិបន្តមានសុខសន្តិភាព​ ស្ថិរភាព​ ការអភិវឌ្ឍន៍​។
    ក្រោយពី​បានធ្វើការសំណេះសំណាលដោយក្តីសោមនស្សរីករាយ ស្និទ្ធស្នាល និងបានផ្តល់អនុសាសន៍មួយចំនួនដល់ផ្នែកសម្រាប់អនុវត្ត​ន៍បន្ត។

    ជាចុងបញ្ចប់លោកនាយកកម្មវិធីក៏បានអញ្ជើញប្រគល់ជូនសេចក្តីសម្រេចដល់សមាជិក និងសមាជិកា​ នៃផ្នែកព័ត៌មាន​ និងផ្សព្វផ្សាយ​ នៃកម្មវិធីអាជីវកម្មវល័ត​ និងកម្មករសំណង់​ នៃ​ ស.ស.យ.ក​ រាជធានីភ្នំពេញ​។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។

    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ។

    បណ្តាញសារព័ត៌មានកងមាស បង្កើតឡើងក្នុងគោលបំណង ចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.

    សម្រាប់ការឧបត្ថម្ភគាំទ្រពីសំណាក់មហាជន ផ្តល់មកខាងអង្គភាពសារព័ត៌មានកងមាស គឺជាអំពើល្អមួយក្នុងការរួមចំណែកខ្ពស់ សម្រាប់ការទ្រទ្រង់អង្គភាពឲ្យមានការរីកចម្រើនបន្តទៅមុខទៀត ក្នុងវិស័យព័ត៌មាន ដែលជាវិស័យទីបួន។

    ក្នុងនាមជាម្ចាស់អង្គភាពនៃសារព័ត៌មានកងមាស សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញានិងប្រិយមិត្តទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រដល់ការផ្សព្វផ្សាយព័ត៌មានរបស់យើងខ្ញុំ ឲ្យជួបប្រទះនូវពុទ្ធពរទាំងបួនប្រការគឺមអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ! សូមអរគុណ.

    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ