ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីវ័យអាយុ ៦៣ឆ្នាំ បានវា.យ.ស.ម្លា.ប់.ប្រពន្ធ
ដោយសារភ្លើងប្រច័ណ្ឌ បុរសជាប្តីវ័យអាយុ ៦៣ឆ្នាំ បានវា.យ.ស.ម្លា.ប់.ប្រពន្ធ
ចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៤:១៥នាទីដោយយសារតែភ្លើងប្រច័ណ្ឌបុរសវ័យចំណាស់ជាប្តីបានយកខ្សែភ្លើងឆក់ស្ត្រីជាប្រពន្ធបណ្តាលឲ្យស្លាប់ និងបម្រុងដឹកសពចេញពីក្នុងផ្ទះ តែត្រូវបានប្រជាពលរដ្ឋឃើញ ទាន់ ក៏បុរសជាប្តីនោះបានជិះម៉ូតូគេចទៅបាត់។
ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅផ្ទះលេខA11 ផ្លូវបេតុង ភូមិចាក់ជ្រូក សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ស្ត្រីរងគ្រោះជាប្រពន្ធឈ្មោះ កែវ ស្រីមុំ ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរបើកសាឡន រស់នៅផ្ទះកើតហេតុ និងមានទីលំនៅផ្ទះលេខ៥៧ ផ្លូវលំ ភូមិបុរី១០០ខ្នង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងមានកូនស្រី១នាក់ អាយុ៥ឆ្នាំ។
ចំណែកឯជនសង្ស័យជាប្តីឈ្មោះ មូល ណេត អាយុ៦៣ឆ្នាំ ជាអនិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក៕
No comments