ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន

ជនសង្ស័យពីរនាក់ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន
ចេញផ្សាយនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង១៨:០៩នាទីនៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ២២និង១២ នាទី កម្លាំងអន្តរាគមន៍ នៃអធិការនគរបាលស្រុកតាលោសែនជ័យ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំផ្ទះរុង ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធទៅនឹងករណីប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ប៊ុន សំអាត ភេទប្រុស អាយុ ២៩ ឆ្នាំ មុខរបរ កសិករ ម្នាក់ទៀតឈ្មោះ ហ៊ួយ វ៉ាន ភេទប្រុស អាយុ ៣៤ ឆ្នាំ មុខរបរកសិករ ជនសង្ស័យទាំងពីរមានទីលំនៅភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងទៀតថា នៅវេលាថ្ងៃខែឆ្នាំខាងលើ កម្លាំងសមត្ថកិច្ចបានចុះល្បាតនិងការពារសន្ថិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ស្រាប់តែដល់ចំណុចព្រៃតូង ស្ថិតនៅក្នុងភូមិព្រៃកន្ទួត ឃុំតាលោ ស្រុកតាលោសែនជ័យ ក៏បានប្រទះឃើញជនសង្ស័យចំនួន០២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅ គ្មានពន្ធ គ្មានស្លាក និងបានធ្វើការឆែកឆេរក៏ប្រទះឃើញឧបករណ៍ប្រើប្រាស់គ្រឿងញៀន និងធ្វើការឃាត់ខ្លួនតែម្តង។
បន្ទាប់ពីឃាត់នៅមុខសមត្ថកិច្ចជនសង្ស័យ ទាំងពីរនាក់បាន សារភាពថាខ្លួនទើបតែបានទិញថ្នាំជក់អស់ចំនួន២ម៉ឺនរៀល ពិតប្រាកដមែន ហើយរយះពេលនៃការប្រើប្រាស់គ្រឿងញៀនកន្លងមក ទើបតែប្រើប្រាស់ជាងមួយឆ្នាំនោះទេ៕



No comments