នារីម្ចាស់រូប ចេញមុខបកស្រាយ រឿងឃា.ត.កម្ម នៅក្រុងបាវិត
នារីម្ចាស់រូប ចេញមុខបកស្រាយ រឿងឃា.ត.កម្ម នៅក្រុងបាវិត
ចេញផ្សាយពីរាជធានីភ្នំពេញ/ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣កាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ក្នុងចំណុចផ្ទះជួលផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង មានករណីឃាតកម្មដ៏សាហាវយង់ឃ្នងមួយបានកើតឡើង ដោយឃាតករបានធ្វើសកម្មភាពសម្លាប់ស្រ្តីរងគ្រោះដោយកាត់ក្បាលចេញពីដងខ្លួន។
ករណីនេះ ធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ថែមទាំងមានបណ្តាញសារព័ត៌មានជាច្រើន នាំគ្នាចុះផ្សាយដោយមានសេចក្តីអាណិតអាសូរយ៉ាងពន់ពេក។ ទន្ទឹមនឹងនោះ ការចុះផ្សាយ បានភ្ជាប់ជាមួយនឹងរូបថតនារី ម្នាក់ដែលមានមុខដូចស្ត្រីរងគ្រោះ ទាំងដែលនារីម្នាក់នោះ មិនមែនជាស្ត្រីរងគ្រោះនោះទេ គ្រាន់តែមានមុខមាត់ស្រដៀងទៅនឹងនារីរងគ្រោះតែប៉ុណ្ណោះ។
ស្របពេលនោះផងដែរ នារីម្នាក់ ដែលត្រូវបានមហាជនក៏ដូចជាអ្នកសារព័ត៌មាន មានការភាន់ច្រឡំថាជារូបស្ត្រីរងគ្រោះ ក៏បានចេញវីដេអូបកស្រាយ ដោយលើកឡើងថា ស្រ្តីម្នាក់ដែលគេសម្លាប់អាលករ មិនមែនជារូបគាត់ទេ សូមកុំឲ្យមានការយល់ច្រឡំ និងសំណូមពរដល់អ្នកដែលយករូបថតគាត់ទៅផុស ឬចុះផ្សាយទាំងនោះសូមឲ្យធ្វើការលុបចេញវិញ ពីព្រោះស្ត្រីដែលគេសម្លាប់នោះមិនមែនជារូបគាត់នោះទេ។
យ៉ាងណាមិញករណីឃាតកម្មខាងលើនេះ ត្រូវបានគេដឹងនិងស្គាល់នូវអត្តសញ្ញាណជនសង្ស័យ ហើយអាជ្ញាធរនិងសមត្ថកិច្ចជំនាញពាក់ព័ន្ធក៏កំពុងតែតាមចាំជនដៃដល់ដើម្បី យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ផងដែរ៕
No comments