អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត អំពាវនាវម្តងហើយម្តងទៀត សូមអញ្ជើញលោកស្រី សាទ ដាលីស មេម៉ៅការធ្វើកញ្ចក់ មកជួបអ្នកឧកញ៉ាផ្ទាល់បេីសិនលោកស្រីជាមនុស្សស្អាតស្អំ
អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត អំពាវនាវម្តងហើយម្តងទៀត សូមអញ្ជើញលោកស្រី សាទ ដាលីស មេម៉ៅការធ្វើកញ្ចក់ មកជួបអ្នកឧកញ៉ាផ្ទាល់បេីសិនលោកស្រីជាមនុស្សស្អាតស្អំ
ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ម្ចាស់ភាគហ៊ុនធំនៃសកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) និងជាអធិការបតី នៃសកលវិទ្យាល័យ បានអំពាវនាវសូមអញ្ជើញម្តងហើយម្តងទៀត ដល់លោកស្រី សាទ ដាលីស ដែលជាមេម៉ៅការធ្វើកញ្ចក់ សូមឲ្យលោកស្រីអញ្ជើញមកជួបជាមួយអ្នកឧកញ៉ាផ្ទាល់ បើសិនជាលោកស្រីពិតជាមនុស្សស្អាតស្អំពិតប្រាកដមែន។
នេះបើយោងតាមសំណេរដែលអ្នកឧកញ៉ាបណ្ឌិត បានបង្ហោះក្នុងផេកផ្លវការ នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ ដោយមានខ្លឹមសារថា៖ «ខ្ញុំបាទ សូមគោរពអញ្ជេីញក្មួយស្រី សាទ ដាលីស ជាជាងម៉ៅការធ្វេីកញ្ចក់សារជាថ្មីម្ដងទៀត។ តាំងពីខែ ០៧រហូតមកដល់បច្ចុប្បន្នសព្វថ្ងៃនេះជាច្រេីនដងមកហេីយ បេីក្មួយស្រីជាមនុស្សស្អាតស្អំ ហេីយពិតជាចង់រកយុត្តិធម៌មែននោះ. សូមអញ្ជេីញមកជួបខ្ញុំបាទផ្ទាល់ បេីក្មួយយល់ថា ខាងសាលានៅជំពាក់លុយក្មួយនោះ ដេីម្បីជៀសវាង ការយល់ច្រឡំពីមហាជន ថាខាងសាលាជាអ្នកបោកប្រាស់ក្មួយស្រី ពូ និងរកយុត្តិធម៌ឲ្យក្មួយស្រី តែខាងសាលាបានចុះទៅវាស់ កញ្ចក់តាមម៉ែត្រ ការ៉េ ដែលក្មួយស្រីបានធ្វេីរួចនោះ មានចំនួនតែ ២៩០.៥៥ ម៉ែត្រការ៉េ ទេ !
ហេីយលុយនោះក៏ខាងសាលាបានទូទាត់ឲ្យក្មួយស្រីរួចហេីយដែរ មានចំនួន២១០០០ដុល្លារស្មេីរនឹង ២៩០.៥៥ម៉ែត្រការ៉េ ។ បេីក្មួយស្រីនៅតែចោទប្រកាន់មកលេីសាលា សូមក្មួយស្រីចូលខ្លួនមកដោះស្រាយជាមួយខ្ញុំបាទផ្ទាល់ អាស័យអាដ្ឋានខ្ញុំបាទ នៅបុរីរិទ្ធ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ផ្លូវA6 ផ្ទះL13. ជៀសវាងមានការ យល់ច្រឡំ ថាខាងសាលាជាអ្នកបោកប្រាស់ក្មួយស្រី ។
ខ្ញុំបាទសូមជូនដំណឹងដល់បងប្អូន មហាជនឲ្យជួយស៊ែរបន្ដ ឲ្យបានដល់ក្មួយស្រី សាទ ដាលីស បានឃេីញផង ។ សូមកុំឲ្យគាត់នៅបន្ដគេចវេសតទៅទៀត មិនព្រមមកជួបខាងសាលា គួរក្មួយស្រីមកដោះស្រាយគ្នា ។ សូមអរគុណនិងអរព្រះគុណដល់បងប្អូនកូនក្មួយ🙏🙏🙏»
សូមរំលឹកថា៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានគណនីហ្វេសប៊ុកឈ្មោះ Dalis Sat ប្រើប្រាស់ដោយលោកស្រី សាត ដាលីស ដែលជាមេម៉ៅការធ្វើកញ្ចក់បង្អួចបានបង្ហោះចោទប្រកាន់ ថានាយកសកល វិទ្យាល័យឥន្ទ្រវិជ្ជា ជំពាក់លុយថ្លៃដាក់កញ្ចក់មិនព្រមសង ដែលធ្វើឲ្យមហាជនមានការយល់ច្រឡំ ដល់ថ្នាក់ដឹកនាំនៃសកលវិទ្យាល័យ ខណៈដែលខាងសកលវិទ្យាល័យបានបើកលុយអោយគ្រប់ចំនួនទៅតាមម៉ែត្រការ៉េដែលជាងបានធ្វើហើយ។
ករណីខាងលេីនេះដែល សកលវិទ្យាល័យឥន្ទ្រវិជ្ជា បានព្យាយាមម្តងហើយម្តងទៀត សូមឲ្យលោកស្រី សាទ ដាលីស មេម៉ៅការធ្វើកញ្ចក់រូបនេះអញ្ជើញទៅធ្វើការវាស់វែង កញ្ចក់ដែលបានធ្វើហើយ ដើម្បីឲ្យដឹងច្បាស់ តែលោកស្រី ចេះតែគេចវេសមិនព្រមទៅវាស់ បែរជាបង្ហោះស្រែកយំចោទប្រកាន់នាយកសាលាទាំងកំរោលទៅវិញ។
តែទោះបីជាយ៉ាងណាក្តី ករណីនេះអ្នកឧកញ៉ា បណ្ឌិត លី សាម៉េត ម្ចាស់ភាគហ៊ុនធំនៃសកលវិទ្យាល័យឥន្ទ្រវិជ្ជា (UI) និងជាអធិការបតី នៃសកលវិទ្យាល័យ នៅតែបន្តអំពាវនាវសូមអញ្ជើញម្តងហើយម្តងទៀត ដល់លោកស្រី សាទ ដាលីស ដែលជាមេម៉ៅការធ្វើកញ្ចក់ សូមឲ្យលោកស្រីអញ្ជើញមកជួបជាមួយអ្នកឧកញ៉ាផ្ទាល់ នៅឯគេហដ្ឋានបើសិនជាលោកស្រីពិតជាមនុស្សស្អាតស្អំពិតប្រាកដមែន៕
No comments