ឧត្តមសេនីយ៍ទោ ផ្កាយពីរម្នាក់ និងបក្សពួក ៤នាក់ទៀត ត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
ឧត្តមសេនីយ៍ទោ ផ្កាយពីរម្នាក់ និងបក្សពួក ៤នាក់ទៀត ត្រូវបានឃាត់ខ្លួន បញ្ជូនទៅកាន់តុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន
នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគបាលថ្នាក់ឧត្តមសេនីយ៍ទោមួយរូប ត្រូវបានឃាត់ខ្លួន ជាមួយបក្ខពួក៤នាក់ផ្សេងទៀតពាក់ព័ន្ធករណីគ្រឿងញៀនក្នុងនោះរួមមាន មន្រ្តីថ្នាក់ផ្កាយ២មួយរូប ឈ្មោះ វ៉ាន់ កុសល មានឋានៈជាអនុប្រធានមន្ទីរគ្រឿងញៀន។
មន្រ្តីនគរបាល និងបក្ខពួកទាំងនេះ ត្រូវបានគេនាំខ្លួនទៅកាន់តុលាការ ដើម្បីប្រគល់ជូនខាងតំណាងអាយ្យការ បើកការសើបសួរទៅតាមផ្លូវច្បាប់ករណីគ្រឿងញៀន ដែលខ្លួនគ្រប់គ្រង និងបញ្ហាផ្សេងៗទៀត ដែលមិនទាន់ត្រូវបានគេទម្លាយការពិតឲ្យដឹងនៅឡើយទេ។
ចំពោះព័ត៌មានលម្អិតបន្ថែមអង្គភាពសារព័ត៌មានយើងនិងធ្វើការផ្សព្វផ្សាយនៅពេលក្រោយ បន្ទាប់ពីមានសេចក្តីសម្រេចណាមួយពីខាងតំណាងអយ្យការអមសាលាដំបូង៕
No comments