ប្រជាពលរដ្ឋស្នើសុំទៅអាជ្ញាធរខណ្ឌ៧មករា សូមជួយពិនិត្យមើលផ្លូវសាធារណៈចំណុចជាប់អូរឬស្សី ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ
ប្រជាពលរដ្ឋស្នើសុំទៅអាជ្ញាធរខណ្ឌ៧មករា សូមជួយពិនិត្យមើលផ្លូវសាធារណៈចំណុចជាប់ផ្សារអូរឬស្សី ដែលមានការកកស្ទះជារៀងរាល់ថ្ងៃ។
តាមប្រភពព័ត៌មានជាក់ស្ដែងឃើញថា៖ ការកក់ស្ទះគឺដើមចមមកពីមានបញ្ហារថយន្តជាច្រើនចតលើផ្លូវ ដូចជារថយន្តតាក់ស៊ីឈរចាំចាប់ម៉ូយ និងរថយន្តដែលអ្នកដំណើរជិតឆ្ងាយតែងតែចតនៅលើផ្លូវ និងតាមចំណីផ្លូវ និងមានការលក់ដូរជាបណ្ដោះអាសន្នជាច្រើននៅលើផ្លូវផងនោះ ទើបបណ្តាលឲ្យមានការកកស្ទះបែបនេះ។
ដូច្នេះប្រជាពលរដ្ឋអំពាវនាវទទូចស្នើសុំដល់លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា សូមជួយចាត់មន្ត្រីជំនាញផ្នែកសណ្តាប់ធ្នាប់ចុះសម្របសម្រួលចំណុចទីតាំងផ្លូវជាប់ផ្សារអូរឬស្សីផងទាន៕
No comments