ករណី.ចា.ប់ រំ.លោភ.បូក នៅ ខេត្តកណ្ដាល ក្រុមគ្រួសារ.នា.រី.រ.ងគ្រោះ សុំកិច្ចអន្តរាគមន៍ ទៅកាន់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ដោយសារតែមិនទាន់ទទួលភាពយុត្តិធម៌ក្រុមគ្រួសារ នារីរងគ្រោះ ក្នុងករណីចាប់រំលោភបូកយ៉ាងសាហាវព្រៃផ្សៃយង់ឃ្នង ពីសំណាក់ជនសង្ស័យចំនួនពីរនាក់ កាលពីជាងមួយឆ្នាំមុន ពេលនេះគ្រួសារនារីរងគ្រោះបានស្នើសុំកិច្ចអន្តរាគមន៍ពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដើម្បីពន្លឿននីតិវិធីក្នុងស្ថាប័នតុលាការខេត្តកណ្តាល។
នេះបើយោងតាមពាក្យសុំកិច្ចអន្តរាគមន៍ ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់ក្រុមគ្រួសារនារីរងគ្រោះបានលើកឡើងថា៖ «កម្មវត្ថុគោរពសុំកិច្ចអន្តរាគមន៍ពន្លឿននីតិវិធីនៅសាលាដំបូងខេត្តកណ្ដាលក្នុងសំណុំរឿងព្រហ្មទណ្ឌលលេខ ១៩០៦អក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ករណីរំលោភសេពសន្តិវៈ (រំលោភបូក) ។
តាមការវត្ថុខាងលើ គោរពសូម ឯកឧត្តមឧបនាយករដ្ឋមន្ត្រីមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជ្រាបដ៏ខ្ពង់ខ្ពស់បំផុត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ឈ្មោះស.ម.ន.រ. ត្រូវបានមនុស្សពីរនាក់ចាប់រំលោភយ៉ាងព្រៃផ្សៃបំផុត ជនល្មើសមានឈ្មោះ ខនខេន អាយុ ២៩ឆ្នាំ និងឈ្មោះ រេម ផល អាយុ ១៩ឆ្នាំ ចាប់ពីថ្ងៃដែលពួកជនកំណាចទាំងពីរនាក់ប្រព្រឹត្តអំពើសាហាវយង់ឃ្នងធ្វើកម្មភាពចាប់រំលោភរហូតមានផ្ទៃពោះគ្រប់ខែឆ្លងទន្លេ តុលាការខេត្តកណ្ដាលនៅមិនទាន់ចាត់វិធានការតាមផ្លូវច្បាប់ ចាប់ខ្លួនជនទាំង០២ យកមកផ្ដន្ទាទោសដាក់គុក តាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ទុកឲ្យពួកគេដើរសើចសប្បាយលើគំនរទុកជីវិតអ្នកក្រ ទុនខ្សោយស្លូតត្រង់។
អាស្រ័យហេតុដូចបានគោរពជូន សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ មេត្តាជួយរកយុត្តិធម៌អន្តរាគមន៍ ដល់តុលាការខេត្តកណ្ដាល ដើម្បីពន្លឿននីតិវិធីចាប់ខ្លួនជនប្រព្រឹត្តល្មើសទាំង០២នាក់ យកមកផ្ដន្ទាទោសដាក់ ដោយក្តីអនុគ្រោះ។ សូមឯកឧត្តមឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតអំពីខ្ញុំ៕




No comments