នគរបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យ២នាក់ ដកហូតថ្មាំញៀន២កញ្ចប់តូច
ភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្រោយពីឆែកឃើញមានថ្មាំញៀន២កញ្ចប់តូច នៅជាប់ខ្លួន កាលពីវេលាម៉ោង០១នឹង៣០នាទីរំលោងអធ្រាត្រ ឈានចូលថ្ងៃ០៨ ខែឧសភា ឆ្នាំ២០២០ តាមបណ្តោយផ្លូវ១០០៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញ ខណ្ឌសែនសុខ។
ជនសង្ស័យទាំងពីរនាក់ ទី១-ឈ្មោះ ហួន បាក់ហៃ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ ខេ ជាសិន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិសេរីលង្កា មុខរបរ មិនពិតប្រាកដ។ ទាំងពីរនាក់ខាងលើ ស្នាក់នៅបន្ទប់ជួលភូមិដំណាក់ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។
លោកវរសេនីយ៍ត្រី វ៉ាន់ សារ៉េត នាយនគរបាលប៉ុស្តិ៍ភ្នំពេញថ្មី បានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់ខាងលើ គឺកម្លាំងរបស់លោកបានធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីទប់ស្កាត់បទល្មើសនាៗ ហើយបានឃើញពួកគេជិះម៉ូតូ១គ្រឿង ម៉ាកហុងដាគុបជ្រុង ព័ណទឹកបិច ពាក់ស្លាកលេខ ភ្នំពេញ 1C-1027 ដោយមានការសង្ស័យក៍ហៅឈប់ ដើម្បីត្រួតពិនិត្យហើយឆែកឃើញមានថ្នាំញៀន ចំនួន០២កញ្ចប់តូច ទើបឃាត់ខ្លួនតែម្តង។
បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់ រួមនឹងវត្ថុតាងកំពុងឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ។
No comments