រកឃើញសាកសពនារីរងគ្រោះដែលជំនន់ភ្លៀងគួចយកទៅ នៅចំណុចទឹកធ្លាក់ថ្មដាតូចខេត្តពោធិ៍សាត់...
ខេត្តពោធិ៍សាត់ ៖ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១២.៥៩នាទី កងកម្លាំងសរុប ៦៣នាក់ ក្នុងនោះ កងការពារព្រំដែន៥០១ ចំនួន៣៣នាក់ វីរៈសេនាតូចលេខ១ ចំនួន ១៥នាក់ ក.អ.ធ ផ្នែកសឹករងស្រុកវាលវែង ១០នាក់ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មដា ៥នាក់ ដឹកនាំដោយមេបញ្ជាការ កងការពារព្រំដែនលេខ៥០១ បានមុជទឹករកឃើញសពជនរងដែលត្រូវជំនន់ទឹកភ្លៀងគួចយកទៅបាត់ កាលពីម្សិលម៉ិញនៅម៉ោង ១៤.៣០នាទី នៅចំណុចទឹកធ្លាក់ថ្មដាតូច ស្ថិតក្នុងភូមិឯកភាព ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិសាត់។
ជនរងគ្រោះមានឈ្មោះ នូ រ៉ានាត ភេទស្រី អាយុ ២៨ឆ្នាំ មានទីលំនៅភូមិទ្រលោកត្បូង ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានប្រគល់ជូនសមត្ថកិច្ចជំនាញ និងបងប្អូនដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។