ស្រ្តីម្នាក់មានជំងឺផ្លូវចិត្តបានធ្វើអត្តឃាតលោតសំលាប់ខ្លួនដើម្បីបញ្ចប់ជីវិតនៅចំណុចស្ពានកោះប៉ែន ស្រុកកំពង់សៀម
កំពង់ចាម ៖ ស្រ្តីម្នាក់បានលោតទឹកសម្លាប់ខ្លួនពីលើស្ពានកោះប៉ែនត្រូវបានប្រជាពលរដ្ឋប្រទះឃើញ រួចក៏រាយការទៅសមត្ថកិច្ច ទើបបន្តនាំគ្នាចុះស្រង់យកមកលើគោកដើម្បីជួយសង្រ្គោះ ប៉ុន្តែជាអកុសលនាងបានស្លាប់បាត់ទៅហើយ។
ហេតុកាលនេះបង្កកាលភ្ញាក់ផ្អើនៅវេលាម៉ោង ៨:១០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០ ត្រង់ចំណុចស្ពានកោះប៉ែន ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម សពស្រ្តីរងគ្រោះត្រូវបានស្គាល់អត្តសញ្ញាណឈ្មោះ ហួន និមល ភេទស្រី អាយុ ៣០ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។
បន្ទាប់ពីទទួុលបានព័ត៌មានដំណឹងភ្លាម នោះលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ឯក ឯក ប៉ាន់ដន បានដឹកនាំកម្លាំងសមត្ថកិច្ចនគរបាលជំនាញអធិការរដ្ឋាននគរបាលស្រុកកំពង់សៀម សហការជាមួយអាជ្ញាធរមូលដ្ឋាន និងគ្រូពេទ្យចាត់វិធានការជាបន្ទាន់ចុះដល់កន្លែងកើតហេតុរួចបង្កើតគណៈកម្មការត្រួតពិនិត្យលើសាកសព៖
-ផ្នែកក្បាល ពុំមានស្លាកស្នាម។
-ផ្នែក(ក) មានស្លាកស្នាមទ្រុតដោយសារទាក់នឹងកអាវអូសអណ្តែតតាមទឹកដើម្បីយកសាសពមកលើគោក។
-ផ្នែកដងខ្លួន ពុំមានស្លាកស្នាម។
-ផ្នែកអាវៈយវៈដៃជើង គ្មានស្លាកស្នាម រាងកាយទាំងមូលគ្មានស្លាកស្នាមអ្វី។
ក្រោយពីគណ:កម្មការត្រួុតពិនិត្យសាកសពរួចធ្វើការសន្និដ្ឋានបានថាករណីនេះមិនមានជាប់ពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌឡើយ ។
តាមការអះអាងរបស់ឈ្មោះ ម៉ាង ម៉េងហួន ត្រូវជាឪពុកជនរងគ្រោះបានអោយដឹងថា កូនស្រីរបស់គាត់ឈ្មោះ ហួន និមល អាយុ៣០ឆ្នាំ មានជំងឺផ្លូវចិត្តប្រព័ន្ធ ប្រសាទ លេបថ្នាំប្រចាំជារៀងរាល់ថ្ងៃ។
លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ដកំពង់ចាមបន្ទាប់ពីផ្នែកជំនាញ និងគ្រូពេទ្យពិនិត្យរួចរាល់ហើយឃើញថាសពស្រ្តីរងគ្រោះខាងលើមិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌ រួចក៏បានប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕