បុរសម្នាក់បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍
កំពង់ឆ្នាំង៖ កាលពីរំលងអធ្រាត្រចូលថ្ងៃទី០៤ ខែសីហាឆ្នាំ២០២០ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុដោយសារគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរវាងរថយន្តនិងម៉ូតូនៅតាមបណ្តោយផ្លូវជាតិលេខ៥ចន្លោះបង្គោលគីឡូម៉ែត្រលេខ៩១.៩២ ក្នុងភូមិទី២សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងរវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3A-1879 បើកបរក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុ ដែលជាចំណុចផ្លូវកោងរថយន្តនោះបានបុកជាមួយនឹងម៉ូតូម៉ាកហុងដា C125 ពណ៌ខ្មៅពាក់ផ្លាកលេខកំពង់ឆ្នាំង1D-4725 ដែលឆ្លងផ្លូវបណ្តាលឱ្យអ្នកបើកម៉ូតូស្លាប់ភ្លាម។
ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កចុះរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។ជនរងគ្រោះដែលស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះឈ្មោះ លឹម វឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិប្រាំបីឆោម ឃុំពង្រស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យតាមប្រពៃណី ៕