ឃាត់ខ្លួនជនសង្ស័យចំនួន១១ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកកងមាស
ស្រុកកងមាស នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ នៅវេលាម៉ោង ១០នឹង៣០នាទី នៅចំណុចចំការស្វាយស្ថិតក្នុងភូមិកងតាណឹងទី៩ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម ក្រោយពីទទួលបានពត៌មានពីប្រជាពលរដ្ឋ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយជំនាញស្រុកកងមាស ដឹកនាំដោយលោកវរសេនីយ៍ឯក *ជីវ សេងរស់* ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បើកកិច្ចប្រតិបត្តិការចុះបង្រា្កបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ០១ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន១១នាក់ ស្រី០១នាក់ និងដកហូតវត្ថុតាងមួយចំនួន ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់។