ប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ ត្រូវបានអាជ្ញាធរថៃធ្វើការបញ្ជូនមកស្រុកកំណើតវិញ បន្ទាប់ពីដោះលែងពីពន្ធនាគារពីបទឆ្លងដែនចូលកាប់ឈើគ្រញូងដោយខុសច្បាប់
ឧត្តរមានជ័យ៖ កាលពីល្ងាច ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០នេះ ស្ថិតនៅច្រកអន្តរជាតិជាំស្រងាំ ក្នុងទឹកដីស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ប្រជាពលរដ្ឋខ្មែរចំនួន ៣ នាក់ដែលត្រូវបានអាជ្ញាធរថៃធ្វើការបញ្ជូនមក គឺមានទី១,ឈ្មោះ សាយ សាលី ភេទប្រុស អាយុ៤៦ឆ្នាំរស់នៅភូមិត្រាចខោ ឃុំត្រពាំងប្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ,ហើយត្រូវបានថឌចាប់ខ្លួនកាលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៨ កន្លងមកនេះ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រកប្រទាលគង ហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តអូប៊ុន ប្រទេសថៃ។ ទី២,ឈ្មោះ សោម ម៉ន ភេទស្រី អាយុ៤៦ឆ្នាំរស់នៅភូមិទឹកក្រហម ឃុំអូរក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, និងទី៣,ឈ្មោះ ចាប លើម ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិមុំបី ឃុំមុំបី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។អ្នកទាំងពីរចាប់ខ្លួនថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៨កន្លងមកនេះ ពីបទឆ្លងដែនកាប់ឈើគ្រញូងខុសច្បាប់ ចូលតាមច្រក៥០០ ជាហើយត្រូវបានយកទៅដាក់ពន្ធនាគារនៅខេត្តអូប៊ុន ប្រទេសថៃ ៕