អន្តរក្រសួងបន្តរួមគ្នាពិនិត្យវាយតម្លៃ ដើម្បីផ្តល់គោលរបបជូនមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ១១ ក្នុងខេត្តកំពត
ក្រុមការងារអន្តរក្រសួង នាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០នេះ បានបន្តបេីកប្រជុំពិភាក្សាលើការងារផ្តល់គោលរបបឧបត្ថម្ភដល់ជនរងគ្រោះញៀនគ្រឿងញៀនកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទានៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កងពលតូចអន្តរាគមន៍លេខ១១ ក្នុងខេត្តកំពត ដោយមានការចូលរួមពីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងអាជ្ញាធរខេត្កកំពតផងដែរ។
ឯកឧត្តម ជា ចំណាន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានបញ្ជាក់ថា កន្លងមកក្រសួងបានចុះហត្ថលេខារួចហើយលើលិខិតគោលការណ៍អនុញ្ញាតឱ្យដំណើការនូវ មជ្ឈមណ្ឌល ព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ១១ខេត្តកំពត និងបានស្នើគោលរបបជូនមជ្ឈមណ្ឌលរួចដែរ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុមិនទាន់សម្រេចផ្តល់ជូន ដោយការបំពេញមិនទាន់គ្រាប់លក្ខខណ្ឌ តម្រូវឱ្យកែសម្រួលបច្ចេកទេសឱ្យត្រូវតាមនីតិវិធីដើម្បីគ្រប់គ្រង។
នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏បានដាក់ចេញនូវការងារ២ចំណុច រួមមាន ទី១-ស្នើសុំឱ្យសមាជិកអង្គប្រជុំទាំងមូលត្រូវតែរួមគ្នារៀបចំឯកសារគតិយុត្តពាក់ព័ន្ធ ដើម្បីសុំគោលរបបជូនជនរងគ្រោះដែលកំពុងស្នាក់នៅមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ១១ ។
និងទី២-អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នឹងផ្តល់កិច្ចសម្របសម្រួលជូនក្នុងករណីមានភាពរាំងស្ទះឯកសារផ្សេងៗ។
គួរបញ្ជាក់ថា មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនកងពលតូចអន្តរាគមន៍លេខ១១ ទទួលបានការអនុញ្ញាតបើកដំណើរការពីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា កាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៨ និងបានចាប់ទទួលជនរងគ្រោះចូលមកសម្រាកព្យាបាល និងស្តារនីតិសម្បទា នៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨។ តាំងពីបើកដំណើរការមក មជ្ឈមណ្ឌលនេះមិនទាន់ទទួលបានគោលរបបសម្រាប់ផ្តល់ជូនជនរងគ្រោះដែលកំពុងស្នាក់នៅព្យាបាល និងស្តារនីតិសម្បទាផ្តាច់ភាពញៀននៅឡើយទេ៕
ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន