(R.I.P) បុរសម្នាក់បានស្លាប់ភ្លាមៗនៅនិងកន្លែង ដោយបើកបរ បញ្ច្រាសទិសគ្នា ខេត្តព្រះវិហារ
ខេត្តព្រះវិហារ ៖ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដល់រន្ធត់មួយបានកើតឡើង ស្ថិតនៅភូមិក្ដុល ឃុំម្លូរព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូ ក្នុងទិសដៅពីកើតទៅលិច ដោយបញ្ច្រាសទិសគ្នាជាមួយរថយន្ត ខណៈនោះក៏បានជ្រុលទៅបុករថយន្តពេញទំហឹង បណ្ដាលឲ្យគៀបជាប់ក្រោមកង់ឡានស្លាប់ភ្លាមៗនៅនិងកន្លែង។
ប្រភពច្បាស់ការណ៍បានបន្តទៀតថាជនរងគ្រោះមាន ឈ្មោះ លិន ណែត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិស្មាច់ ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ បើកបរម៉ូតូម៉ាក C125 ស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខព្រះវិហារ 1B-1033 ចំណែករថយន្តម៉ាក HYUNDAI ពាក់ស្លាកលេខព្រះវិហារ 3A-0128 ពេលនោះតាកុងរថយន្តបានរត់គេចខ្លួនបាត់ស្រមោល។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់កន្លែង កើតហេតុ ហើយធ្វើការវាស់វែង និងយកវត្ថុតាង ទៅ រក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕