លោកឧត្តមសេនីយ៍ទោ សុខ សំណាង មិនទុក្ខបងប្អូនអាជីវករ ចោលនោះទេ លោកនិងប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីជួសជុលផ្សារឡើងវិញ
តាកែវ ៖ នៅព្រឹកថ្ងៃសុក្រ ១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំង ចូលរួម និងការពារ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី អញ្ជើញមកពិនិត្យមើលស្ថានភាព និងសំណេះសំណាល សាកសួរសុខទុក្ខ ប្រជាពលរដ្ឋ បងប្អូនអាជីវករលក់ដូរក្នុងផ្សារសំរោងយ៉ោង ដែលរងនូវការខូចខាតដោយសារអគ្គីភ័យឆាបឆេះតូបចំនួន ២៣០តូប នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង ១៨:៥៦នាទី ស្ថិតនៅភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ព្រមទព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ប្រាំពីរមុឺនដុល្លារសំរាប់ជួសជុលផ្សារឡេីងវិញ។