ដោយមានការដុតដៃដុតជើងពី លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២៧គ្រឿង បានគ្រប់គ្រងអគ្គីភ័យបាន មួយរយភាគរយ
ខេត្តតាកែវ ៖ នៅយប់ថ្ងៃព្រហស្បតិ៍ ១៥ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៨ និង៤៦នាទី មានអគ្គិភ័យមួយកើតឡើងបណ្តាលឱ្យឆេះផ្សារ (សំរោងយ៉ោង) ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ខូចខាតតូបលក់ដូរ របស់អាជីវករ ក្នុងផ្សារចំនួន ២៣០តូប ក្នុងចំណោម ២៦០តូប (ខូចខាតទាំងស្រុង) ។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ ពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ២៧គ្រឿង ក្នុងនោះ ៖
-រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន១១គ្រឿង -ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន០២គ្រឿង -ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន០២គ្រឿង -រថយន្តរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យ ចំនួន០៤គ្រឿង
-កងពលតូចលេខ៧០ចំនួន០៣គ្រឿង
-កសិដ្ឋានសូម៉ាចំនួន០១គ្រឿង
-រថយន្តរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន០២គ្រឿង
-រថយន្តរបស់ចំការម្រេចបញ្ញា ០១គ្រឿង
-និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ទើបអាចគ្រប់គ្រងបាននៅវេលាម៉ោង២១និង៣០នាទី នឹងមិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជុំវិញផ្សារឡើយ។
មូលហេតុៈតាមការសន្និដ្ឋានគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។