លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ តែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋ និងមន្ត្រីក្រោមឱវាទជានិច្ច
ភ្នំពេញ ៖ ថ្ងៃពុធ ១៤ រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២០ នៅវេលាម៉ោង១០:០០នាទីព្រឹក លោក ហែម ដារិទ្ធិ អភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍សែនជ័យ បានរៀបចំពិធីជួបសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងបានណែនាំអោយកម្លាំងយើងទាំងអស់ថែរក្សាសុខភាពអោយបានល្អ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងពេលបុណ្យភ្ជុំបិណ្ឌ។ ក្នុងនោះដែរ លោកអភិបាល បានឧបត្ថម្ភភេសជ្ជះ ព្រមទាំងថវិការមួយចំនួនជូនដល់នគរបាលខណ្ឌចំនួន ២៦៤នាក់៕