ចាប់បានមន្ត្រីយោធាម្នាក់ដែលដកកាំភ្លើងបាញ់សម្លាប់ប្រជាពលរដ្ឋម្នាក់ស្លាប់ភ្លាមៗនៅនិងកន្លែង
ពោធិ៍សាត់ ៖ បុរសម្នាក់បានស្លាប់ ភ្លាមៗ នៅកន្លែង បន្ទាប់ពីមន្ត្រីយោធាម្នាក់ បានដកកាំភ្លើងខ្លីមកបាញ់សម្លាប់ដោយមិនខ្លាចរអារ។
ករណីបាញ់សម្លាប់នេះបានកើតឡើងនៅវេលាម៉ោងប្រហែល ៥ល្ងាច ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅម្ដុំអូរជ័រ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-តាមព័ត៌មានបឋមបានឱ្យដឹងថា ជនរងគ្រោះដែលបានស្លាប់ ដោយសារការបាញ់ប្រហារនោះមានឈ្មោះ ទូច ភេទ ប្រុស អាយុជាង ៣០ឆ្នាំ មានលំនៅក្នុងភូមិ ដំបូក១០០ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
-រីឯជនដៃដល់ត្រូវបានគេស្គាល់ឈ្មោះ ផល ជាមន្រ្តីយោធា។
តាមប្រភពព័ត៌មានបានឱ្យដឹងទៀតថា៖
-នៅមុនពេលកើតហេតុគេមិនដឹងថាមានរឿងអ្វីនោះទេ? ស្រាប់តែឃើញមន្ត្រីយោធាឈ្មោះ ផល បានដកកាំភ្លើងខ្លីមកបាញ់សំដៅជនរងគ្រោះ បណ្ដាលឱ្យដាច់ខ្យល់ស្លាប់ភ្លាមៗ នៅនឹងកន្លែងតែម្តង។
បន្ទាប់ពីធ្វើសកម្មភាពបាញ់សម្លាប់គេហើយភ្លាមនោះជនដៃដល់បានរត់ទៅសម្ងំលាក់ខ្លួននៅក្នុងផ្ទះប្រជាជន តែត្រូវបានសមត្ថកិច្ច ចុះទៅអន្តរាគមន៍និងចាប់បានជនដៃដល់ យកទៅអធិការដ្ឋាននគរបាលស្រុកក្រគរ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕