សូមកោតសរសើរខ្ពស់ ចំពោះចិត្តភក្ដីភាព ដោយស្មោះ ចំពោះថ្នាក់ដឹកនាំខេត្ត ក្រុង និងកងកម្លាំងគ្រប់ប្រភេទ ដែលពាក់ព័ន្ធគ្រប់រូប ក្នុងការខិតខំអស់ពីកម្លាំងកាយចិត្ត ពេលបំពេញតួនាទី ភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ ក្រោមកម្លាំងសាមគ្គីភាពរួមតែមួយ
ព្រះសីហនុ ៖ ករណីអគ្គិភ័យឆាបឆេះឃ្លាំងស្ដុកអំបោះ របស់រោងចក្រលីនស៍តិចថាយ៍ ស្ថិតក្នុងក្រុម ៣៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបានកើតឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ភ្លាមនោះដោយមានការដុតដៃដុតជើងពីឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត និងលោក អុី សុខឡេង អភិបាលនៃគណៈអភិបាលក្រុងព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ រួមនឹងមន្ត្រីនគរបាល មានសមត្ថកិច្ច ក្នុងការខិតខំអស់ពីកម្លាំងកាយចិត្ត ពេលបំពេញតួនាទី ភារកិច្ចប្រកបដោយទំនួលខុសត្រូវ និងមានប្រសិទ្ធិភាពខ្ពស់ ក្រោមកម្លាំងសាមគ្គីភាពរួមតែមួយ ទើបគ្រប់គ្រងអាគ្គីបាន១០០ភាគរយ នៅវេលាម៉ោង ៨:៣៥នាទីយប់ថ្ងៃដដែល ដោយប្រើប្រាស់ឡានទឹកអស់ចំនួន ១២០ឡាន។
តាមប្រភពពីស្នងការនគរបាលខេត្តព្រះសីហនុ បានប្រាប់បណ្ដាញព័ត៌មាន ឲ្យដឹងនៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះថា រោងចក្រដែលរងគ្រោះដោយអគ្គិភ័យនេះ មានអ្នកគ្រប់គ្រងជាជនជាតិចិន ឈ្មោះ ហ៊ា ហ៊ីម ភេទប្រុស អាយុ៦៣ឆ្នាំ។
តាមប្រភពបន្តទៀតពីស្នងការខេត្តព្រះសីហនុ បានបញ្ជាក់ថាមូលហេតុដែលនាំឲ្យមានអគ្គិភ័យឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្ដអគ្គិសនី។
-ក្នុងកិច្ចប្រតិបត្តិការនេះចូលរួមប្រើប្រាស់ឡានទឹកមាន៖
១-រថយន្ដស្នងការនគរបាលខេត្តព្រះសីហនុ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន
២-រថយន្ដកងរាជអាវុធហត្ថខេត្ត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ១៥ឡាន
៣-កងពលតូចលេខ៧០ ចំនួន០២គ្រឿង ប្រើប្រាស់ទឹកអស់ ៣០ឡាន
៤-កំពង់ផែស្វយ័តក្រុងព្រះសីហនុ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់ ៤៥ឡាន។