ទៅលក់លៀសហានៅឯមុខរោងចក្រ ពេលត្រឡប់មកដល់ផ្ទះវិញ ផ្អើលឆោលឡោរកម៉ូតូ
ភ្នំពេញ ៖ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ កាលពីវេលាម៉ោងប្រហែល ១២:០០នាទីថ្ងៃត្រង់ នៅចំនុចភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានបុរសម្នាក់ឈ្មោះ កែវ ចាន់ធា ភេទ ប្រុស អាយុ ៣៧ឆ្នាំ មុខរបរលក់លៀសហា ស្នាក់នៅភូមិ សង្កាត់ខាងលើ បានបាត់ម៉ូតូមួយគ្រឿងម៉ាកសង់ទ្រីមសេរីឆ្នាំ ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H-0295 ។
តាមសម្តីបុរសដែលជាជនរងគ្រោះបាននិយាយថាមុនពេលកើតហេតុ រូបគាត់បានចេញទៅលក់លៀសហានៅឯមុខរោងចក្រ លុះត្រឡប់មកដល់ផ្ទះវិញស្រាប់តែមិនឃើញម៉ូតូ ភ្លាមនោះជនរងគ្រោះក៏បានផ្អើលឆោឡោរកម៉ូតូ រួចរត់ទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី៣។
ក្រោយពីទទួលបានពាក្យបណ្តឹងភ្លាមនោះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ស្ទឹងមានជ័យ៣ បានចុះមកដល់កន្លែងកើតហេតុ ដើម្បីស្វែងរកមុខសញ្ញា ជនសង្ស័យដើម្បីតាមចាប់ខ្លួនយកមកដាក់ទោសតាមច្បាប់៕