លោកវរសេនីឯក ប៉ែន គ្រី តំណាងឲ្យលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងលោក ភោគ សាវុធ អភិបាលស្រុក អមដំណើរដោយលោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស នាំយកថវិកា បេឡាមរណៈសង្គ្រោះជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន
កំពង់ចាម ៖ ថ្ងៃព្រហស្បតិ៍ ៧ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០នេះ លោកវរសេនីឯក ប៉ែន គ្រី អនុប្រធានផែនសណ្ដាប់ធ្នាប់ តំណាងឲ្យឯកឧត្តម ឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម និងលោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស អមដំណើរដោយលោកវរសេនីយ៍ឯក ជា ជួន អធិការដ្ថាននគរបាលស្រុក កងមាស និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ស្រុកកងមាស លោកអនុប្រធាន ស.អ.ក ស្រុក និងសមាជិកសមាជិកាពាក់ពន្ធ័ទាំងអស់ក្នុងស្រុកកងមាស បាននាំយកថវិកា បេឡាមរណៈសង្គ្រោះ ចំនួន ៨លានរៀល (៨០០០០០០៛) ជូនដល់ក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារ ក្នុងមួយគ្រួសារទទួលបាន ៤លានរៀល (៤០០០០០០៛) អ្នកទទួលមានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ សឿង ធឿន ភេទប្រុស (មុខសញ្ញាជនពិការ) នៅភូមិអន្លង់គគីរ ឃុំព្រែកកុយ ស្រុកកងមាស ខេត្តកំពង់ចាម។
ទី២-ឈ្មោះ ឡាញ់ នៅ (មុខសញ្ញាជនពិការ) នៅភូមិបឹងត្រាវ ឃុំសូរគង ស្រុកកងមាសខេត្តកំពង់ចាម។
ក្នុងនោះដែរក្រុមគ្រួសារសពអតីតយុទ្ធជន ចំនួន ០២គ្រួសារក៏បានថ្លែង អំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និងសមាជិកសមាជិកា ពាក់ព័ន្ធទាំងអស់ អោយជួបតែសេចក្តីសុខ សេចក្តីចម្រើន កុំបីឃ្លៀងឃ្លាតឡើយ៕