លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចូលរួមក្នុងកិច្ចប្រជុំ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ ដើម្បីដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះនៅនាវាលិចក្នុងទន្លេ
កំពង់ចាម ៖ ថ្ងៃសុក្រ ៨កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម បានចូលរួមក្នុងកិច្ចប្រជុំក្រុមការងារអន្តក្រសួងដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភ័ណ្ឌដែលមិនទាន់ផ្ទុះនៅក្នុងនាវាលិចក្នុងទន្លេ ស្ថិតនៅក្នុងភូមិវាល ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ ។
កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំតូចអគារ "S" ទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្ដមប្រតិភូក្រុមការងារ អង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ចំណុះក្រសួងការងារជាតិ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម លោក ស៊ីម គង់ អភិបាល នៃគណៈអភិបាលស្រុកស្រីសន្ធរ លោក ភោគ សាវុធ អភិបាលនៃគណៈអភិបាលស្រុកកងមាស លោកអធិការនគរបាលស្រុកស្រីសន្ធរ-ស្រុកកងមាស និងសមាជិកសមាជិការពាក់ព័ន្ធ មួយចំនួនទៀត ។
ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត មានប្រសាសន៍ថា កិច្ចប្រជុំនាថ្ងៃនេះ គឺដើម្បីពិភាក្សាបច្ចេកទេស បែកចែកភារកិច្ចដើម្បីឱ្យជំនាញចុះទៅផ្ទាល់ និងសិក្សា ដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេជាមួយមូលដ្ឋានផ្ទាល់ ៕