ដោយមានការយកចិត្តទុកដាក់ និងក្ដីព្រួយបារម្ភអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ឧត្តមសេនីយ៍ឯក ស ថេត បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីដល់មន្ទីរពេទ្យភ្លាមៗ
ភ្នំពេញ ៖ ថ្ងៃពុធ ១៣កើត ខែអស្សុជ ឆ្នាំជូត ទោស័កពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ និងក្ដីព្រួយបារម្ភអំពីសុខទុក្ខរបស់មន្ត្រីក្រោមឱវាទ ក៏ដូចជាការលេីកទឹកចិត្តដល់មន្ត្រីផងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញចុះសួរសុខទុក្ខមន្ត្រីពីររូបនៃប៉ុស្តិ៍បឹងរាំង និងប៉ុស្តិ៍ផ្សារថ្មី៣ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ដែលបានជួបគ្រោះថ្នាក់ចរាចរណ៍។
គួររំលឹកថាកាលពីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ មានមន្ត្រីពីររូបនៃប៉ុសិ៍នគរបាលបឹងរាំង និងប៉ុស៍នគរបាលផ្សារថ្មី៣ បានជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលកំពុងបំពេញភារកិច្ចចេញល្បាត ដេីម្បីការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។
បន្ទាប់ពីទទួលបានព័ត៌មានថាមានមន្ត្រីនគរបាលជួបឧបទ្ទវហេតុ ភ្លាមនោះឯកឧត្តមស្នងការក៏បាននាំយកជាសម្ភារ: និងថវិកាចំនួន ២០០០០០០៛ (ពីរលានរៀល) ផ្តល់ជូនមន្ត្រីរងរបួសធ្ងន់ត្រង់ជេីង និងថវិកាចំនួន ១៥០០០០០៛ (មួយលានហាសិបមុឺនរៀល) ជូនមន្ត្រីរងរបួសស្រាលត្រង់ស្មា៕