លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម រៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ ប្រចាំខែកញ្ញា និងទិសដៅ ខែតុលា ឆ្នាំ២០២០
កំពង់ចាម ៖ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅសាលប្រជុំធំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខសង្គម ការងារនគរបាលសហគមន៍ប្រចាំខែកញ្ញា និងទិសដៅ ខែតុលា ឆ្នាំ២០២០ និងផ្សព្វផ្សាយផែនការសំខាន់ៗ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រីស្នងការរង លោកអនុប្រធានផែន លោក លោកស្រីនាយ នាយរងការិយាល័យទទួលការងាររដ្ឋបាលសរុប លោក លោកស្រីអធិការ អធិការរងនគរបាលស្រុក-ក្រុងទាំង១០ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៩ សរុបអ្នកចូលរួមមានចំនួន ២៧៨នាក់
ជាកិច្ចចាប់ផ្តើមលោកវរសេនីយ៍ឯក វ៉ា សុធារ៉ា ស្នងការរងផែនការងារសេនាធិការ បានឡើងអានរបាយការណ៍អំពីលទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែកញ្ញា។
ក្នុងកិច្ចប្រជុំបូកសរុបនោះដែរ លោកឧត្តមសេនីយ៍ស្នងការបានណែនាំ និងបានដាក់ចេញនូវទិសដៅសំខាន់ៗ ចំនួន០៨ចំណុច ដូចខាងក្រោម៖
១-ពង្រឹងឡេីងវិញលើការងារដឹកនាំ និងកែសម្រួលប្រព័ន្ធគ្រប់គ្រង ពិសេសការអភិវឌ្ឍសមត្ថភាពជំនាញរបស់ខ្លួន
២-ពង្រឹងសាមគ្គីផ្ទៃក្នុងឲ្យបានល្អ
៣-តាមដានសភាពការណ៍ និងគ្រប់គ្រងបទល្មើសផ្សេងៗអោយខានតែបាន និងត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គភាពពាក់ព័ន្ធក្នុងមូលដ្ឋាន
៤-រៀបចំកម្មវិធីចុះត្រួតពិនិត្យតាមមូលដ្ឋាន ដេីម្បីដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពររបស់កងកម្លាំង ព្រមទាំងប្រជាពលរដ្ឋបានទាន់ពេល ដូចជាបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ជាដេីម
៥-ក្រុមការងារប្រតិកម្មរហ័សត្រូវតាមដានសភាពការណ៍ ព័ត៌មានដែលក្រុមជ្រុលនិយមបានបំពុលសង្គម និងត្រូវបន្សាបព័ត៌មាន និងបកស្រាយជូនមហាជនកុំអោយយល់ច្រឡំ
៦-ពង្រឹងការងារប្រចាំបញ្ជា និងត្រៀមកម្លាំងចុះល្បាត អន្តរាគមន៍អោយទាន់ពេលវេលា ២៤/២៤
៧-រៀបចំលេខទំនាក់ទំនងទាន់ហេតុការណ៍ ដេីម្បីបងប្អូនប្រជាពលរដ្ឋងាយស្រួលទំនាក់ទំនង និងរាយការណ៍មកសមត្ថកិច្ច
៨-ប្រជុំផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ និងត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលអោយបានខ្ជាប់ខ្ជួន ៕
ប្រភព៖ ស្នងការខេត្តកំពង់ចាម (កែសម្រួលដោយ៖ បាយ័ន មុខគុជ)