ក្ដៅៗ លោក ខៀវ ពៅ មេប៉ុស្តិ៍នគរបាល ឃុំក្រូចឆ្មារ បានគំរាមកំហែង បាញ់សម្លាប់ និងស្រែកជេរផ្ចោរប្រជាពលរដ្ឋ ក្នុងភូមិផងរបងតែមួយ
ក្ដៅៗ លោក ខៀវ ពៅ មេប៉ុស្តិ៍នគរបាល ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានស្រែកជេរផ្ចោរប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិផងរបងតែមួយ ហើយថែមទាំងគំរាមកំហែង ចង់បាញ់សម្លាប់ ប្រជាពលរដ្ឋថែមទៀត ។ ដូច្នេះហើយសូមថ្នាក់ដឹកនាំជួយសើបអង្កេតលើករណីនេះផង ។
បើយោងតាមបងប្រុសម្នាក់ឈ្មោះ សម្បត្តិ រ៉ាវី បានរៀបរាប់ប្រាប់អ្នកសារព័ត៌មានថា កាលពីយប់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨យប់ លោក ខៀវ ពៅ ដែលជាមេប៉ុស្តិ៍ បានស្រែកជេរផ្ចោរ ឡូឡា រហូតដល់ម៉ោងជាង ១១យប់ ថែមទាំងគំរាមកំហែងចង់បាញ់សម្លាប់រូបគាត់និងក្រុមគ្រួសារគាត់ដើម្បីផ្ដាច់ពូជទៀតផង ។
ក្នុងករណីខាងលើនេះលោក សម្បត្តិ រ៉ាវី រួមនឹងក្រុមគ្រួសាររបស់គាត់សុំសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត មេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផងព្រោះពួកគាត់មានការភ័យខ្លាចណាស់ ។
ក្នុងរឿងហេតុខាងលើនេះខ្ញុំជាអ្នកសារព័ត៌មាន ក៏សុំសំណូមពរដល់ថ្នាក់ដឹកនាំ ក៏ដូចជាថ្នាក់ដឹកនាំខេត្ត ជាពិសេសសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមជួយស្រាវជ្រាវបើកការស៊ើបអង្កេតលើករណីនេះផងងទាន ។




No comments