លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសមិទ្ធផលនានា របស់អធិការដ្ឋាននគរបាលស្រុកកងមាស
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសមិទ្ធផលនានា របស់អធិការដ្ឋាននគរបាលស្រុកកងមាស
កំពង់ចាម ៖ នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចុះទៅពិនិត្យការសាងសង់អាគារសាលប្រជុំ និងអាគារប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកងមាស ។
១-អាគារសាលប្រជុំ របស់អធិការដ្ឋាន មានទំហំ ៧,៥០ម៉×២៥ម៉ សាងសង់បានសម្រេច 80% និងចាក់សាបក្នុងបរិវេណអធិការដ្ឋាន អាគារនេះក្រោមការផ្ដួចផ្ដេីមកសាងពីសំណាក់ ឯកឧត្តម ហ៊ុន ណេង តំណាងរាស្ត្រមណ្ដលកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ស្នងការ លោកអធិការ-អធិការរង និងសហការី ព្រមទាំងសប្បុរជននានាក្នុងនិងក្រៅស្រុក ។
២-អាគារធ្វេីការ មានបីបន្ទប់ មានទំហំ ៧,៥០ម៉×១៦ម៉ សាងសាង់សម្រេចបាន100% ក្រោមការផ្ដួចផ្ដេីមរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ លោកឧត្តមសេនីយ៍ស្នងការ លោកអធិការ-អធិការរង និងសហការី ព្រមទាំងសប្បុរជននានា ក្នុក្នុងនិងក្រៅស្រុក ។
៣-អាគារប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដៅ មានទំហំ ១០ម៉×១៥ម៉ សាង់សង់សម្រេចបាន100% ដែលជាអំណោយរបស់ ឯកឧត្តម ម៉ៅ ភារុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ។
៤-អាគារប៉ុស្តិ៍ កងតាណឹង មានទំហំ ៩,៥០ម៉×៧,៥០ម៉ សាងសង់សម្រេចបាន 100%
៥-អាគារប៉ុស្តិ៍ អង្គរបាន ទំហំ ៩,២០ម៉×៦២០ម៉ សាងសង់សម្រេចបាន 100%
ប៉ុស្តិ៍ទាំងពីរនេះ ក្រោមការផ្ដួចផ្ដេីម ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត លោកឧត្តមសេនីយ៍ស្នងការ លោកអធិការ-អធិការរង និងសហការី សប្បុរសជននានា ក្នុងនិងក្រៅស្រុក ព្រមទាំងទទួលបានការជួយឧបត្ថម្ភ ជាបច្ច័យដ៏ថ្លៃថ្លាពី ព្រះចៅអធិការវត្ត ដេន លាង គង់នៅវត្តសវណ្ណរង្សី សម្រាប់ជួយកសាង និងចាក់ដីបំពេញបន្ថែមក្នុងបរិវេណប៉ុស្តិ៍ ។
សម្រាប់សមិទ្ធផលទាំងអស់នេះដែរ គ្រោងនឹងរៀបចំដាក់សម្ពោធជាផ្លូវការ នាពេលឆាប់ៗខាមុននេះ ផងដែរ ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ស្នងការ ក៏បានណែនាំដល់កងកម្លាំង ដែលនៅតាមបណ្ដាផ្លូវក្បែរដងទន្លេរ នឹងក្នុងតំបន់ប្រឈមមួយចំនួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដេីម្បីជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋក្នុងករណីមានគ្រោះទឹកជំនន់ ឬករណីប្រឈមផ្សេងៗ ដែលអាចកេីតជាយថាហេតុក្នុងមូលដ្ឋានរបស់ខ្លួន ៕
អត្ថអត្ថបទនិងរូបភាព ស្នងការនគរបាលខេត្តកំពង់ចាម



























No comments