លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារ ក្នុងការត្រៀមលក្ខណៈជួយសង្រ្គោះ ក្នុងករណីមានគ្រោះទឹកជំនន់កេីតឡេីង
លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានដឹកនាំកិច្ចប្រជុំ រៀបចំផែនការការពារ ក្នុងការត្រៀមលក្ខណៈជួយសង្រ្គោះ ក្នុងករណីមានគ្រោះទឹកជំនន់កេីតឡេីង
ស្រុកកងមាស ៖ នាព្រឹកថ្ងៃអាទិត្យ ២កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០នេះ លោកវរសេនីយ៍ឯក ជា ជួន អធិការនគរបាលស្រុកកងមាស បានដឹកនាំលេីកិច្ចប្រជុំ និងរៀបចំផែនការការពារ ក្នុងការត្រៀមលក្ខណៈជួយសង្រ្គោះ ក្នុងករណីមានគ្រោះទឹកជំនន់កេីតឡេីង ។
ក្នុងកិច្ចប្រជុំនេះលោកវរសេនីយ៍ឯកបានលើកឡើងនូវលក្ខណ:៦ចំណុចផ្សេងៗគ្នារួមមាន៖
១-ការត្រៀមប្រមូលផ្ដុំកម្លាំង និងសម្ភារៈមធ្យោបាយ ដេីម្បីត្រៀមលក្ខណៈជួយសង្រ្គោះ ក្នុងករណីមានគ្រោះទឹកជំនន់កេីតឡេីង
២-ការរៀបចំផែនការការពារ និងស្រង់បញ្ជីឈ្មោះសិស្ស ដែលត្រូវទៅប្រឡងមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២០
៣-ផ្សព្វផ្សាយណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ
៤-ការងារចុះត្រួតពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២០
៥-ត្រួតពិនិត្យការងារ ការអនុវត្តដីកា ពីឆ្នាំ២០១០ដល់២០២០
៦-ការងារផ្សេងៗ ។








No comments