ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញសាកសួរសុខទុក្ខស្ថានភាពជំងឺ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ វិនិយោគ
ថ្ងៃសៅរ៍ ៨កើត ខែកត្តិក ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំអភិបាលរងខេត្ត និងមន្ត្រីរាជការសាលាខេត្ត អញ្ជើញសាកសួរសុខទុក្ខស្ថានភាពជំងឺ លោក ប្រាក់ ទិត្យ នាយកទីចាត់ការផែនការ វិនិយោគ សាលាខេត្តកំពង់ចាម ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ។
ឆ្លៀតក្នុងឳកាសនោះឯកឧត្តមអភិបាលខេត្ត លោកបានផ្តាំផ្ញើដល់លោកនាយកទីចាត់ការ ឲ្យយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានល្អ ដោយអនុវត្តឱ្យបានត្រឹមត្រូវទៅតាមការណែនាំរបស់វេជ្ជបណ្ឌិត ដើម្បីឱ្យឆាប់បានជាសេះស្បើយ ពីជំងឺ ។ ខណៈនោះឯកឧត្តមអភិបាលលោកបានឧបត្ថម្ភថវិកាដល់លោកនាយកទីចាត់ការរចំនួន៥ លានរៀលផងដែរ៕
[ដោយ កងមាស]




No comments