សម្តេចក្រឡាហោម ស ខេង ផ្តល់ជំនួយសង្គ្រោះបឋមដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅខេត្តបាត់ដំបង
សម្តេចក្រឡាហោម ស ខេង ផ្តល់ជំនួយសង្គ្រោះបឋមដល់ពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅខេត្តបាត់ដំបង ។
បន្ទាប់ពីមានគ្រោះទឹកជំនន់ដោយទឹកភ្លៀងជាប់ៗគ្នាប៉ុន្មានថ្ងៃមកនេះ ខេត្តបាត់ដំបងបានជួបគ្រោះធម្មជាតិទឹកជនន់ដែលបានបង្ករអោយប្រជាពលរដ្ឋជួបការលំបាក។
ដោយមើលឃើញពីការលំបាកនេះ នៅថ្ងៃសៅរ៍ ទី១០ ខែតុលា ឆ្នាំ២០២០ សម្តេចឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបាត់ដំបង បានសម្រេចផ្ដល់ជំនួយបឋមជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅតាមបណ្តាស្រុកក្នុងខេត្តបាត់ដំបង។
នៅក្នុងជំនួយសង្គ្រោះបឋមនេះ រួមមាន៖
អង្ករ២០តោន មី២០០កេស និងត្រីខកំប៉ុង២០០យួរ ប្រគល់ជូនដល់រដ្ឋបាលខេត្តបាត់ដំបង ចាត់ចែងផ្តល់ជូនពលរដ្ឋដែលរងគ្រោះតាមការជាក់ស្តែង ៕
No comments