សង្ស័យភូមិ-សង្កាត់ រួមគំនិតគ្នាហើយទើបបានជាល្បែងស៊ីសងបើកលេងឡើងវិញដោយរលូន ទោះបីជាមានបទបញ្ជារពីលោក ជា ពិសី អភិបាលខណ្ឌ ហាមមិនអោយមានជាលើកទីពីរ...
សង្ស័យភូមិ-សង្កាត់ រួមគំនិតគ្នាហើយទើបបានជាល្បែងស៊ីសងបើកលេងឡើងវិញដោយរលូន ទោះបីជាមានបទបញ្ជារពីលោក ជា ពិសី អភិបាលខណ្ឌ ហាមមិនអោយមានជាលើកទីពីរ...
ខណ្ឌឬស្សីកែវ ៖ ទីតាំងល្បែងស៊ីសង «ស្ទូចប្រេងកូឡា បៀរ យូគឺ និងអាប៉ោង» ស្ថិតនៅភូមិបឹងឈូក ផ្សារសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ បានបើកដំណើរការឡើងវិញហើយ បន្ទាប់ពីលោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ បញ្ជារកម្លាំងអោយចុះបង្ក្រាបកាលពីពាក់កណ្ដាលខែតុលា ឆ្នាំ២០២០កន្លងទៅថ្មីៗនេះ ។
បន្ទាប់ពីធ្វើការបង្ក្រាបរួច លោក ជា ពិសី អភិបាលខណ្ឌបានប្រាប់អ្នកសារព័ត៌មានថា និងហៅមេភូមិ រួមទាំងចៅសង្កាត់ មកធ្វើការអប់រំ «ដោយមូលហេតុ» មេភូមិ និងចៅសង្កាត់ គ្មានការយកចិត្តទុកដាក់ និងអសមត្ថភាពក្នុងការគ្រប់គ្រងក្នុងមូលដ្ឋានរបស់ខ្លួន ទើបបានជាមានបទល្មើសល្បែងស៊ីសងកើតឡើង ។
បើយោងតាមប្រភពពីបងប្រុសម្នាក់ដែលរស់នៅក្នុងតំបន់នោះ បានលួចបង្ហើបប្រាប់អ្នកសារព័ត៌មានថា អ្នកបើកវង់ល្បែងនោះឈ្មោះ ឥដ្ឋ ភេទស្រី មានតួនាទីជាក្រុមប្រឹក្សាឃុំសង្កាត់ទៀតផង នេះគួរអោយសង្ស័យកាន់តែខ្លាំងថា ចៅសង្កាត់ និងមេភូមិ ប្រហែលជារួមគំនិតគ្នាជាមួយនឹងបុគ្គលឈ្មោះ ឥដ្ឋ ដែលជាក្រុមប្រឹក្សាឃុំសង្កាត់ បណ្ដែតបណ្ដោយអោយល្បែងស៊ីសងកើតឡើងក្នុងមូលដ្ឋាន ។ ទោះបីជាមានបទបញ្ជារពីលោក អភិបាលខណ្ឌ ហាមមិនអោយមានជាដាច់ខាត រាល់ល្បែងស៊ីសង ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ បងប្អូនប្រជាពលរដ្ឋ រួមទាំងអ្នកសារព័ត៌មាន សុំសំណូមពរដល់លោក ជា ពិសី អភិបាលនៃគណៈអភិបាលខណ្ឌ និងលោក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ ជួយបញ្ជារកម្លាំងមានសមត្ថកិច្ចចុះបង្ក្រាបទីតាំងមួយកន្លែងនេះសារជាថ្មីផងទាន៕





No comments