គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!

Header Ads

ad728
  • ព័ត៌មានថ្មីៗ

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ

    លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ នាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ

    នារសៀលថ្ងៃអង្គារ ៤កើត ខែកក្តឹក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានអញ្ជើញចុះជួបសំណេះសំណាល និងនាំយកអំណោយ សប្បុរសជន ផ្តល់ជូនមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ។

    នាឱកាសនោះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានកោតសរសើរ ចំពោះកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ដែលបានបំពេញនូវតួនាទី ភារកិច្ច របស់ខ្លួន និងខិតខំប្រឹងប្រែង រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន មិនអោយមានភាពភ័យខ្លាចរឿងអសន្តិសុខ ក្នុងភូមិ ជាពិសេសនោះ គឺរក្សាបាននូវភូមិ សង្កាត់ មានសុវត្ថិភាព ។

    ទន្ទឹមនឹងនេះដែរ លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ បានបន្តទៀតថា ដោយមើលឃើញក្នុងរយៈពេលថ្មីៗនេះ កងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើង បានបំពេញការងារ ការពារនូវជំនន់ទឹកភ្លៀងជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន មិនអោយមាន បងប្អូនណាម្នាក់ស្លាប់ដោយជំនន់ទឹកភ្លៀងនេះឡើយ ជាងនេះទៅទៀត កងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ យើងបានបង្ក្រាបនូវបទ ល្មើសជួញដូរដោយខុសច្បាប់នូវសារ ធាតុញៀនក្នុងមូលដ្ឋានខណ្ឌផងដែរ ។

    បន្ទាប់មក លោក ឌី រ័ត្នខេមរុណ អភិបាលរង ខណ្ឌមានជ័យ ធ្វើយ៉ាងណាកងកម្លាំងមូលដ្ឋានកងរាជអវុធហត្ថខណ្ឌមានជ័យ ត្រូវប្រកាន់អោយបានខ្ជាប់ខ្ជួននូវ ៖
    ១. ត្រូវមានវិន័យ
    ២. ត្រូវស្តាប់បទបញ្ជា
    ៣. ត្រូវគោរព តួនាទី ភារកិច្ច  ។

    អំណោយដែលត្រូវទទួលរួមមាន ៖
    - ទឹកសុទ្ធ ឱរ៉ាល់ ៥០កេស , ទឹកក្រូច ៥០កេស , ទឹកត្រី ៣០ យួរ , ទឹកស៊ីអ៉ីវ ៣០ យួរ  រួមទាំង ថវិកា ៧០ម៉ឺនរៀល  សំរាប់ទ្រទ្រង់ក្នុងមូលដ្ឋានផងដែរ ។

    No comments

    Post Top Ad

    Post Bottom Ad

    បណ្ដាញសារព័ត៌មានកងមាស ជាសារព័ត៌មានឯករាជ្យ ផ្សព្វផ្សាយតែព័ត៌មានពិត ស្មោះត្រង់មិនលំអៀង ប្រកាន់ភ្ជាប់នូវក្រមសីលធម៌ និងវិជ្ជាជីវៈខ្ពស់។
    គោលបំណងរបស់បណ្ដាញសារព័ត៌មានកងមាស បង្កើតឡើងដើម្បីតែផ្តល់ព័ត៌មានឆាប់រហ័សពីថ្នាក់ដឹកនាំទៅពលរដ្ឋ ពីពលរដ្ឋទៅថ្នាក់ដឹកនាំ ដើម្បីរួមចំណែកអភិវឌ្ឍប្រទេសជាតិ មាតុភូមិ ឲ្យកាន់តែរីកចម្រើនថែមទៀត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា។

    សម្រាប់ការទំនាក់ទំនងផ្តល់ព័ត៌មាន និង សម្រាប់ការឧបត្ថម្ភផ្សេងៗ ក្នុងវិស័យព័ត៌មាន មកកាន់អង្គភាពសារព័ត៌មានកងមាស៖ 077906664 / 098906664 / 0712326664 / ABA-001964056 CHHOM DANY $ 001964056 CHHOM DANY ៛/ Wing 098906664 CHHOM DANY.
    http://www.kangmeasnews.com/
    គេហទំព័រ កងមាស​ សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅ ដល់សម្ដេច ទ្រង់ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា និង បងប្អូនប្រិយមិត្ត ជនរួមជាតិទាំងក្នងនិងក្រៅប្រទេស ដែលបានចូលមកកាន់ គេហទំព័រ កងមាស សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន ក្នុងក្រុមគ្រួសារ ។ សូមអរគុណ !!!
    រក្សាសិទ្ធិ​គ្រប់យ៉ាងដោយ គេហទំព័រ កងមាស
    "គេហទំព័រ កងមាស" ដំណើរការ​តាមប្រកាសលេខ...ចុះថ្ងៃទី...ខែ...ឆ្នាំ ២០...
    គេហទំព័រ កងមាស​ មានទីស្នាក់ការស្ថិតនៅ ផ្លូវលំ ភូមិទី២ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម
    សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខ +855 77 90 666 4
    Copyright © 2020 កងមាស | រចនាគេហទំព័រដោយ បាយ័ន​ មុខគុជ