បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី កំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ដោយសារតែបង្គោលភ្លើងស្តុប និងបង្គោលកាមេរ៉ាសុវត្ថិភាព នៅចំណុចផ្លូវវេងស្រេង កែងផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យ៣ មានការទ្រុឌទ្រមយ៉ាងខ្លាំង ជិតដួលរលំហើយ
បងប្អូនប្រជាពលរដ្ឋ និងបងប្អូនកម្មករ កម្មការនី កំពុងតែមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ពួកគាត់ ដោយសារតែបង្គោលភ្លើងស្តុប និងបង្គោលកាមេរ៉ាសុវត្ថិភាព នៅចំណុចផ្លូវវេងស្រេង កែងផ្លូវទ្រុងមាន់ សង្កាត់ស្ទឹងមានជ័យ៣ មានការទ្រុឌទ្រមយ៉ាងខ្លាំង ជិតដួលរលំហើយ ។
គួររំលឹកថា កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ មានករណីរថយន្តកុងតឺន័រ ប្រភេទសន្ដោង ពាក់ផ្លាកលេខ (ក្បាល) ភ្នំពេញ 3B-5457 (កន្ទុយ) ព្រះសីហនុ 4A-0365 បើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះ ទិសដៅពីលិចទៅកើត រហូតមកដល់ចំណុចបង្គោលភ្លើងស្តុប ក៏បានបត់ដោយខ្វះការប្រុងប្រយ័ត្ន ទើបបានទៅបុក និងបង្គោលស្តុបកាម៉េរ៉ា ធ្វើអោយខូចខាតយ៉ាងដំណំ ។
ភ្លាមៗនោះប្រជាពលរដ្ឋក៏បានខលទៅសមត្ថកិច្ចក្នុងមូលដ្ឋាន ឲ្យជួយចុះមកអន្តរាគមន៍ និងឃាត់ម្ចាស់រថយន្តដើម្បីសាកសួរនិងអនុវត្តទៅតាមច្បាប់ចរាចរណ៍ផ្លូវគោក ។
បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ ភ្លាមនោះលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ បានចាត់ឲ្យលោក ជីម សុភក្រ្ត អធិការរងទទួលផែនចរាចរណ៍ និងមន្ត្រីជំនាញពាក់ព័ន្ធចុះមកអន្តរាគមន៍ភ្លាមភ្លាមដល់កន្លែងកើតហេតុ ហើយក៏បាននាំយករថយន្តទៅរក្សាទុកនៅសាលាក្រុងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់ចរាចរណ៍ផ្លូវគោក ។
ហើយបងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់មន្ត្រីមូលដ្ឋានឲ្យជួយជួសជុលនៅបង្គោលភ្លើងស្តុបមួយកន្លែងនេះឡើងវិញផង ដើម្បីសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករកម្មការិនី រាប់ពាន់នាក់ដែលឆ្លងកាត់នៅចំណុចនេះ ។ ព្រោះពួកគាត់មានការព្រួយបារម្ភខ្លាំងណាស់ ចំពោះបង្គោលភ្លើងស្តុបមួយកន្លែងនេះ មិនដឹងពេលណា ម៉ោងណា ដួលរលំមកទេ ។










No comments