កម្លាំងអធិការដ្ធាននគរបាលស្រុកស្នួល ចុះធ្វើការអប់រំនិងធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះហាងកាហ្វេ ដែលលួចបើកល្បែងស៊ីសង
កម្លាំងអធិការដ្ធាននគរបាលស្រុកស្នួល ចុះធ្វើការអប់រំនិងធ្វើកិច្ចសន្យា ជាមួយម្ចាស់ផ្ទះហាងកាហ្វេ ដែលលួចបើកល្បែងស៊ីសង
ខេត្តក្រចេះ ៖ នាថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៩:៣០នាទីព្រឹក បន្ទាប់ពីទទួលបានព័ត៌មានពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ថា មានករណីលួចបើកល្បែងស៊ីសង ប្រភេទកាស៊ីណូអនឡាញ "ឆ្នោតឡូតូ" នៅចំណុចបេនឡានផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ភ្លាមនោះ លោកវីរៈសេនីយ៍ឯក ចាន់ សុគីម អធិការដ្ឋាននគរបាលស្រុកស្នួល បានបញ្ជាកម្លាំងអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្នួល ចុះដល់ទីតាំង ហើយធ្វើការអប់រំដល់ម្ចាស់ទីតាំងនិងធ្វើកិច្ចសន្យា មិនអោយមានការបើកល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។
គួររំលឹកថាកន្លងទៅថ្មីៗនេះ ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានប្រកាសអោយបិទ ទូទាំង ប្រទេស រាល់ល្បែងស៊ីសង ក៏ប៉ុន្តែនៅមានទីតាំងមួយចំនួនខ្លះបានលួចលាក់បើកលេង ជាពិសេសនៅតាមបណ្ដាល "ហាងកាហ្វេ"។
ហើយលោកវីរៈសេនីយ៍ឯក ចាន់ សុគីម ក៏ថ្លែងអំណរគុណដ៏បងប្អូនប្រជាពលរដ្ឋ ដែលតែងតែសហការផ្តល់ព័ត៌មានពិត ហើយក៏សុំឲ្យបងប្អូន ប្រជាពលរដ្ឋ បន្តនូវកិច្ចសហការផ្តល់ព័ត៌មានពិតបន្តទៀត ដើម្បីចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ហើយប្រជាពលរដ្ឋជាច្រើន នៅក្នុងមូលដ្ឋាន សារទរចំពោះចំណាត់ការ របស់សមត្ថកិច្ច និងសង្ឃឹមថាមិនមានវត្តមានល្បែងស៊ីសងនេះជាលើកទីពីរឡើយ៕







No comments