ចុមយក្ស បក្សពួក ក្រុមអ្នកញៀនល្បែងស៊ីសង និងអ្នកកាងល្បែង សុទ្ធតែធ្វើការក្នុងជួរមន្ត្រីរាជកាល ចាំមើលថ្នាក់ដឹកនាំខេត្ត មានវិធានការយ៉ាងណាចំពោះបុគ្គលទាំងនោះ
ចុមយក្ស បក្សពួក ក្រុមអ្នកញៀនល្បែងស៊ីសង និងអ្នកកាងល្បែង សុទ្ធតែធ្វើការក្នុងជួរមន្ត្រីរាជកាល ចាំមើលថ្នាក់ដឹកនាំខេត្ត មានវិធានការយ៉ាងណាចំពោះបុគ្គលទាំងនោះ
ខេត្តតាកែវ ៖ នេះបើយោងតាម គណនេយ្យ ហ្វេសប៊ុក និងការបំភ្លឺរតាមរយៈទូរស័ឮ របស់លោក កែម ចន បានប្រាប់មកខាងសារព័ត៌មាន «កងមាស» នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០នេះថា៖ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលមិញនេះ រូបគាត់បានចុះទៅយកព័ត៌មាន នៅចំណុចភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ស្រាប់តែមកដល់ ទីតាំងសៃង្វៀនជល់មាន់និងប៉ោង ភ្លាមនោះ បែរជាត្រូវ ក្រុមអ្នកញៀនល្បែងស៊ីសង និងបក្សពួកដែលជាអ្នកកាងល្បែងទាំងនោះ ជេរប្រមាថ មេីលងាយ រករឿងគំរាមចង់វាយ ថែមទាំងជេម្រាយ ដល់ឪពុកម្តាយ របស់គាត់ទៀតផង។
យោងតាម ទំព័រហ្វេសបុក របស់លោក កែម ចន ដែលបានបង្ហោះចែកចាយព័ត៌មានជាផ្លូវការ បានបញ្ជាក់ថា នឹងគ្រោងរៀបចំដាក់ពាក្យបណ្តឹងក្រុមអ្នកញៀនល្បែង និងបក្សពួកអ្នកកាងល្បែងចំនួន ៤នាក់ ដែលបានជេរប្រមាថ មើលងាយ និងថែមទាំងគំរាមចង់វាយ ដល់រូបគាត់ ដែលជាអ្នកសារព័ត៌មាន និងកំពុងតែបំពេញតួនាទី ចុះយក ព័ត៌មានពិត តាមវិជ្ជាជីវៈ ដោយយោងទៅតាមសិទ្ធការពារស្តីអំពីរបបអ្នកសារព័ត៌មាន ។
ហេីយលោក កែម ចន បានទទូចសណូមពរទៅដល់ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការដ្ឋាននគរបាលខេត្តតាកែវ និងលោកវីរៈសេនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ ជួយរកយុត្តិធម៌ជូនដល់រូបគាត់ផង៕
ប្រភព និងរូបភាព៖ កែម ចន
អត្ថបទ៖ បាយ័ន មុខគុជ














No comments