ពិតជាខ្លាំងមែន ហ៊ានបើកល្បែងស៊ីសង ឡូតូ អនឡាញ ផ្គើនជាមួយបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន
ពិតជាខ្លាំងមែន ហ៊ានបើកល្បែងស៊ីសង ឡូតូ អនឡាញ ផ្គើនជាមួយបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន
ភ្នំពេញ ៖ ទីតាំងហាងកាហ្វេ មួយកន្លែង ដែលមានផ្លាកយីហោ (លីដូ កាហ្វេ) ស្ថិតនៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កំពុងតែបើកល្បែងស៊ីសង ឡូតូ ប្រភេទ អនឡាញ ផ្គើនជាមួយបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានចេញបទបញ្ជា កាលពីដើម ខែ វិច្ឆិកា ឆ្នាំ២០២០ នេះថា អោយបិទទាំងអស់រាល់ល្បែងស៊ីសង តាមអនឡាញ ។ ប៉ុន្តែទីតាំងមួយនេះ បែរជាថ្លើមធំ ហ៊ានបើកលេង ដោយមិនខ្លាចច្បាប់បន្តិចសោះឡើយ ។
តាមប្រភពពីប្រជាពលរដ្ឋ ដែលរស់នៅម្ដុំនោះ បានប្រាប់ឲ្យដឹងថា រាល់ថ្ងៃគាត់ សង្កេតឃើញថា ទីតាំងកន្លែងផ្សេងៗ បានបិទអស់ហើយ ចម្លែកអីតែទីតាំងនិងមួយ នៅបើកបាន ឬមួយក៏ទីតាំងនេះ បានសុំការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋានទើបអាចបើកបាន ។
ប្រជាពលរដ្ឋជាច្រើន នៅតែ សង្ឃឹមយ៉ាងមុតមាំ ថា លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ម វុធី អធិការនគរបាលខណ្ឌ និងមានចំណាត់ការ ក្ដៅ ចំពោះម្ចាស់ទីតាំងនេះ តាមផ្លូវច្បាប់ ជាក់ជាមិនខាន ។ ហើយពួកគាត់កំពុងតែរង់ចាំមើល នូវចំណាត់ការ របស់អាជ្ញាធរ៕









No comments