ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ន រងគ្រោះដោសារទឹកជំនន់ នៅខេត្តក្រចេះ
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ន រងគ្រោះដោសារទឹកជំនន់ នៅខេត្តក្រចេះ
ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងែទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអញ្ជើញក្នុងពិធីជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចុះចែកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ ចំនួន ២,៣៧២គ្រួសារ ក្នុងខេត្តក្រចេះ។
ប្រជាកសិករទាំង ២,៣៧២ គ្រួសារនោះ ក្នុងមួយគ្រួសារទទួលបាន គ្រាប់ស្រូវពូជ ចំនួន១០០គីឡូក្រាម និងថវិកា ចំនួន១០ម៉ឺនរៀល ដើម្បីស្តារឡើងវិញបន្ទាប់ពីរងការខូចខាត ដោយទឹកជំនន់ទន្លេមេគង្គ។
គួរបញ្ជាក់ថា បន្ទាប់ពីទទួលរងឥទិ្ធពលព្យុះ និងភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នាកន្លងទៅ ក្នុងភូមិសាស្រ្តខេត្តក្រចេះ បានទទួលរងគ្រោះនូវ ទឹកជំនន់ទន្លេមេគង្គតាមបណ្តាក្រុង ស្រុក បានធ្វើឲ្យប៉ះពាល់ប្រជាពលរដ្ឋចំនួន៤ស្រុក/ក្រុង ក្នុងនោះមានមកពីស្រុក៣ ក្រុង១ រួមមាន ស្រុកចិត្របុរី ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងក្រុងក្រចេះ៕












No comments