ប្រទះឃើញ សាកសព បុគ្គលិក ធនាគារ ហត្ថាកសិករ ម្នាក់ស្លាប់ ហើមស្អុយរលួយ ជាមួយនិងម៉ូតូមួយគ្រឿង
ប្រទះឃើញ សាកសព បុគ្គលិក ធនាគារ ហត្ថាកសិករ ម្នាក់ស្លាប់ ហើមស្អុយរលួយ ជាមួយនិងម៉ូតូមួយគ្រឿង
ស្វាយរៀង ៖ នៅរសៀលថ្ងៃទីទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១២:៤៥នាទី មានប្រជាពលរដ្ឋឈ្មោះ ថុង ចន្ថា ភេទប្រុស អាយុ៥០ឆ្នាំ មានទីលំនៅភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានរាយការណ៍ថា មានសាកសពមនុស្សប្រុសម្នាក់ស្លាប់ហើមរលួយស្អុយ ជាមួយនិងម៉ូតូម៉ាកហុងដា សេ១២៥មួយគ្រឿង ពណ៌ខ្មៅ នៅក្នុងព្រៃដើមដង្ហិតជាប់ដងផ្លូវជាតិលេខ១ មុខផ្ទះឈ្មោះ វ៉េង សុវណ្ណារ៉ា ក្នុងភូមិបន្ទាយ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
ក្រោយពីទទួលបានព័ត៌មាននេះភ្លាម នៅវេលាម៉ោង២និង៣០នាទីក្នុងថ្ងៃដដែល កម្លាំងជំនាញការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្វាយទាប ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះពិនិត្យដល់កន្លែងកើតហេតុឃើញថា សាកសពមានឈ្មោះ សុត ធួក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកធនាគារហត្ថាកសិករ មានទីតាំងក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ។ សាកសព មានទីលំនៅភូមិក្តីស្លា ឃុំស្វាយយា ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ។
ជាលទ្ធផល នៃការពិនិត្យសាកសពឃើញថា សាកសពមានសភាពហើមរលួយស្អុយ មានដង្កូវចុះ និងមានស្នាមរលាត់ស្បែកក្បាលផ្នែកខាងក្រោយ (បាក់ក) ព្រមទាំងមានស្នាមរលាត់នៅឆ្អឹងជំនីផ្នែកឆ្វេង ។
សម្ភារៈរបស់សាកសពមាន ម៉ូតូម៉ាកហុងដា សេ១២៥មួយគ្រឿង សេរីឆ្នាំ២០១៤ ពាក់ស្លាកលេខ ស្វាយរៀង 1H-6281. ទូរស័ព្ទដៃពីរគ្រឿង. នាឡិកាដៃមួយគ្រឿង និងប្រាក់ចំនួន១៧០០០រៀល ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ និងគ្រូពេទ្យ បានបញ្ជាក់ថា សាកសពឈ្មោះ សុត ធួក ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូខ្លួនឯង។
បច្ចុប្បន្ន សាកសពសមត្ថកិច្ចយើងបានធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ ងិន សុត ភេទប្រុស អាយុ៦៩ឆ្នាំ ត្រូវជាជីតាបង្កើតរបស់សព ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕



No comments