សម្ដេច ពិជ័យ សេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន បាននាំអំណោយ ជូនដល់សាធារណរដ្ឋ ប្រជាធិបតេយ្យមានិតឡាវ
សម្ដេច ពិជ័យ សេនា ទៀ បាញ់ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហា សេនាបតី តេជោ ហ៊ុន សែន បាននាំអំណោយ ជូនដល់សាធារណរដ្ឋ ប្រជាធិបតេយ្យមានិតឡាវ
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននាំអំណោយរបស់រាជរដ្ឋាភិបាលកម្ពុជា ជូនសាធារណរដ្ឋ ប្រជាធិបតេយ្យមានិតឡាវ ដែលរួមមាន ម៉ាស់ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យ សរុបចំនួន ១២មុខទៀត ត្រូវបានដឹកជញ្ជូនចាកចេញពីកម្ពុជា តាមជើងយន្តហោះពិសេស ទៅកាន់ប្រទេសឡាវ ។
នៅលើផេកផ្លូវការ របស់ សម្ដេចតេជោ ហ៊ុន សែន នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានសរសេរ ថា កម្ពុជាបានរៀបចំ អំណោយ ម៉ាស់ចំនួន ២លាន ១សែន និងបរិក្ខារពេទ្យជាច្រើនទៀត នឹងបញ្ជូនចេញទៅជួយមិត្តឡាវ ដើម្បីទប់ស្កាត់ ការរីក រាលដាល នៃជំងឺឆ្លងកូវីដ១៩ ។
គួរបញ្ជាក់ដែរថា អំណោយរបស់ រាជរដ្ឋាភិបាល កម្ពុជា ជូន រដ្ឋាភិបាលឡាវ រួមមាន៖
ម៉ាស់ចំនួន ២,០០០,០០០ម៉ាស់
ក្រណាត់ចំនួន ១០០,០០០ម៉ាស់
N95 ចំនួន ២០,០០០
វ៉ែនតាការពារ ចំនួន ២០,០០០
សម្លៀកបំពាក់ការពារមួយឈុត ចំនួន ២០,០០០
ឧបករណ៍វាស់កម្តៅចំនួន ៥០០
របាំងការពារមុខ ចំនួន ២០,០០០
ម៉ាស៊ីនជំនួយដល់ការដកដង្ហើម ចំនួន ២០
ម៉ាស៊ីនតាមដានសញ្ញាជីវិត ចំនួន ២០
ម្ស៉ៅថ្នាំបាញ់សម្លាប់មេរោគ ២៥ គីឡូក្រាម ក្នុង ១ធុង ចំនួន ៥០០
ស្បែកជើង ក.វែង ចំនួន ១,០០០ និង ទឹកសាប៊ូលាងដៃ ចំនួន ២,០០០៕









No comments