អាសូរណាស់..! បុរសម្នាក់ ជិះម៉ូតូ រ.អិល ដីខ្សាច់ ដួលចូល ក្រោមកង់រថយន្ត កិនស្លាប់ ភ្លាមៗ នៅនឹងកន្លែង
អាសូរណាស់..! បុរសម្នាក់ ជិះម៉ូតូ រ.អិល ដីខ្សាច់ ដួលចូល ក្រោមកង់រថយន្ត កិនស្លាប់ ភ្លាមៗ នៅនឹងកន្លែង
ភ្នំពេញ ៖ កាលពីវេលាម៉ោង ៦:៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ មានបុរសម្នាក់ កំពុងជិះម៉ូតូតាមចញ្ចើមផ្លូវ ក៏.រអិលនឹងដីខ្សាច់ដួលចូលក្រោមកង់រថយន្តកិនស្លាប់ភ្លាមៗ ។ សមត្ថកិច្ចបានឲ្យដឹងថា សពមានឈ្មោះ ឆែម វណ្ណា អាយុ៤៨ឆ្នាំ មុខរបរ មេការសំណង់ ក្នុងតំបន់ OCIC ស្នាក់នៅក្នុងការដ្ឋាន មានស្រុកកំណើតនៅភូមិបារាយខាងលិច ស្រុកបារាយ ខេត្តព្រៃវែង។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1R- 3482 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងទួលសាលា ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ក៏មានរថយន្តធន់ធំមួយគ្រឿង ជាប្រភេទរថយន្តដឹកដី ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 3D-8814 ធ្វើដំណើរតាមបណ្ដោយផ្លូវបេតុងស្របទិសដៅគ្នា ស្របពេលនោះ ស្រាប់តែម៉ូតូរបស់ជនរងគ្រោះ រ.អិល គ្រាប់ខ្សាច់ នៅតាមចិញ្ចើមផ្លូវ ធ្វើឲ្យម៉ូតូដួល ចូលក្រោម កង់រថយ ខាងក្រោយ ផ្នែកខាងស្តាំ បណ្ដាលឲ្យ រថយន្តកិនក្បាលធ្លាយខួរស្លាប់ភ្លាមៗ នៅក្នុងថ្លុកឈាមតែម្តង។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះដល់ទីតាំងកើតហេតុ និងធ្វើការទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ នៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីធ្វើការដោះស្រាយតាមច្បាប់នៅពេលក្រោយ ។ ចំណែកសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅខេត្តព្រៃវែងតាមប្រពៃណី៕




No comments