លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ប្រជុំជំរុញឲ្យពលរដ្ឋ ប្រយ័ត្នខ្ពស់ជានិច្ច នៃជំងឺរាតត្បាតសកល COVID-19
លោក គីម ជុងអ៊ុន ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង ប្រជុំជំរុញឲ្យពលរដ្ឋ ប្រយ័ត្នខ្ពស់ជានិច្ច នៃជំងឺរាតត្បាតសកល COVID-19
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានដឹកនាំកិច្ចប្រជុំការិយាល័យនយោបាយ ដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកល COVID-19 នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង នៅព្រឹកថ្ងៃចន្ទ ទី១៦ វិច្ឆិកា ឆ្នាំ២០២០។
តាំងពីផ្ទុះជំងឺនេះ ប្រមាណជិត១ឆ្នាំមក កូរ៉េខាងជើងនៅតែអះអាងថា ខ្លួនគ្មានករណីឆ្លងជំងឺ COVID-19 សូម្បីតែម្នាក់ ប៉ុន្តែនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ តាំងពីដើមឆ្នាំនេះមកម្ល៉េះ រួមមានវិធានបិទព្រំដែន និងការអនុវត្តវិធានការចំបាច់នៅទូទាំងប្រទេស ដែលហាក់តឹងរ៉ឹងខ្លាំងជាងប្រទេសនានា។
បើតាមប្រភព កិច្ចប្រជុំពិភាក្សាឲ្យស៊ីជម្រៅស្តីពីវិធានការរឹតបន្តឹងបន្ថែមទៀត ប្រឆាំងនឹងជំងឺរាតត្បាត នៅចំពោះមុខវិបត្តិសុខភាពសាធារណៈ ដែលកំពុងញំញីពិភពលោកទាំងមូល ។ លោក គីម ជុងអ៊ុន បានវិភាគពីស្ថានភាពធ្ងន់ធ្ងរនៅទូទាំងពិភពលោក និងស្ថានភាពនៅក្នុងប្រទេស ព្រមទាំងបានបញ្ជាក់ពីភារកិច្ចផ្សេងៗ ចំពោះការឆ្លើយតបជាបន្ទាន់ផងដែរ។
លោក គីម ជុងអ៊ុន ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ ក្នុងការបន្តរក្សាជំហរប្រុងប្រយត្ន័ខ្ពស់ ក៏ដូចជាការកសាងជញ្ជាំងទប់ស្កាត់ និងបន្តជម្រុញការងារប្រឆាំងនឹងជំងឺរាតត្បាត ជាពិសេសការបង្កើនសន្តិសុខជាតិ និងសុខុមាលភាពរបស់ពលរដ្ឋផងដែរ៕


No comments